បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាបានធ្វើការ បាញ់បង្ហោះសាកល្បង លើកដំបូងនៃកាំជ្រួច Agni-5 ដែលត្រូវបានអភិវឌ្ឍ ក្នុងស្រុក ដែលអាចបំពាក់ ដោយក្បាលគ្រាប់ជាច្រើន បន្ទាប់ពីធ្វើការលើបច្ចេកវិទ្យា អស់រយៈពេលជាងមួយទសវត្សរ៍។
បច្ចេកវិទ្យាដែលមានឈ្មោះថា Multiple Independently Targetable Re-entry Vehicle (MIRV) មានន័យថា
ក្បាលគ្រាប់អាចត្រូវបានបាញ់តែមីស៊ីលមួយគ្រាប់ ទៅកាន់គោលដៅរបស់សត្រូវ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នា ហើយងាចធ្វើឲ្យសត្រូវ កាន់តែពិបាកក្នុងការការពារ។
ពួកគេក៏អាចត្រូវបានបំពាក់ ដោយឧបករណ៍បន្លំ ជាមួយនឹងក្បាលគ្រាប់ធម្មតា ដើម្បីបំភាន់ប្រព័ន្ធការពារ របស់សត្រូវផងដែរ។ Agni-V ដែល មានដើរអាច បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល៦លានដុល្លារ ក្នុងមួយគ្រាប់ ហើយវា ត្រូវបានបង្កើតឡើង ដើម្បីស្នងតំណែង របស់ Agni-III ដែលអាចបាញ់បានរយៈចម្ងាយ៣៥០០គីឡូម៉ែត្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយជាតិបានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើងនេះ នឹងធ្វើឲ្យមីស៊ីលឥណ្ឌា អាចបាញ់បានចម្ងាយ ៥០០០ គីឡូម៉ែត្រ ហើយត្រូវ បានចាត់ទុកថា ជាការឆ្លើយតបរបស់ឥណ្ឌា ចំពោះការគំរាមកំហែង ដែលអាចកើតមាន នៅក្នុងតំបន់ ដោយរបាយការណ៍ បានលើកឡើង កាលពីឆ្នាំមុនថា Pralay ដែលជាមីស៊ីលរយៈចម្ងាយ ខ្លីពីដីទៅដីស្រដៀងនឹង Iskanderរបស់រុស្ស៊ី ក៏កំពុងត្រូវបានត្រៀម សម្រាប់ដាក់ពង្រាយ នៅតាមព្រំដែនដែលមាន
ជម្លោះជាមួយប្រទេសចិន និងប៉ាគីស្ថានរួចទៅហើយ ៕
ប្រែសម្រួល៖ស៊ុនលី