ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងចាត់មន្ត្រីជំរឿន ដើម្បីចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
តាមរយៈសេចក្ដីជូន ដំណឹងរបស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ក្រសួង នឹងចាត់មន្ត្រីជំរឿនដើម្បី ចុះធ្វើជំរឿនសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមអាសយដ្ឋានទីស្នាក់ការកណ្តាលរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ»។
ក្រសួងមហាផ្ទៃ ស្នើដល់សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ត្រូវផ្តល់កិច្ចសហការ  ជាមួយមន្ត្រីជំរឿន ក្នុងការបំពេញព័ត៌មាន លើសលាកបត្រឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងជំរុញឱ្យការធ្វើជំរឿននេះទទួលបានលទ្ធផលល្អប្រសើរ ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									