បរទេស៖ នាវាចម្បាំងមួយគ្រឿង របស់កងទ័ពជើងទឹកថៃ បានបាញ់ផ្លោងកាំភ្លើងធំ ដោយចៃដន្យ ទៅលើនាវាចម្បាំង មួយគ្រឿងទៀត ដែលចតនៅឈូង សមុទ្រនៃខេត្ត ឈុនបុរី ដោយបានធ្វើឱ្យនាវិក ១៣ នាក់រងរបួស ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ផ្សែងខ្មៅយ៉ាងក្រាស់ត្រូវបានគេមើលឃើញថា បានហុយចេញពីផ្នែករបស់ HTMS Khirirat នៃកងនាវាចរ First Frigate នៅពេលនាវានេះចូលចត នៅមូលដ្ឋានទ័ពជើងទឹក Sattahip នៅពេលថ្ងៃ។
ភ្នាក់ងារពន្លត់អគ្គិភ័យដែលគាំទ្រដោយរថយន្តពន្លត់អគ្គីភ័យចំនួន ៤ គ្រឿងបានចំណាយពេលប្រហែល ៣០ នាទីដើម្បីគ្រប់គ្រងអណ្តាតភ្លើងដែលបានឆាបឆេះ។
មន្ត្រីកងទ័ពជើងទឹកថៃ ដែលនិយាយក្នុងលក្ខខណ្ឌមិនបោញ្ចេញឈ្មោះបាននិយាយថា អគ្គីភ័យនេះបណ្តាលមកពី ការផ្ទុះដែលបង្កឡើងដោយគ្រាប់កាំភ្លើងធំដែលបាញ់ចេញពី HTMS Chonburi ដែលចូលចតនៅក្បែរនោះ។
ការបំផ្ទុះនេះត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យមន្ត្រីពីរនាក់រងរបួសធ្ងន់ធ្ងរ។
ប្រភពបាននិយាយថា HTMS Chonburi បានត្រលប់មកពីសមយុទ្ធបាញ់គ្រាប់ ពិតកាលពីថ្ងៃពុធជាមួយនឹងគ្រាប់កាំភ្លើងធំ ដែលនៅតែជាប់គាំងនៅក្នុងកាំភ្លើង។
កងទ័ពជើងទឹកមិន ទាន់បានប្រកាស ជាផ្លូវការអំពីមូលហេតុនៃការផ្ទុះ និងឆេះនៅលើនាវាចម្បាំង HTMS Khirirat នៅឡើយទេ ៕
ប្រែសម្រួលៈ ណៃ តុលា