អត្ថបទ

ក្រោមការជួយឧបត្ថម្ភផ្ដាច់មុខ ពី ខ្មែរ ប៊ែវើរីជីស ទីបំផុតកីឡាករគុនខ្មែរ ឈឿង ល្វៃ បំបែកកំណត់ត្រា​ ក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT ដំបូងបំផុត​ នៅកម្ពុជា

ភ្នំពេញ៖ ក្នុងនាមជាអ្នកឧបត្ថម្ភធំទាំងស្រុង និងជាអ្នកជួយជ្រោមជ្រែងគ្រប់រូបភាព ពីភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់កីឡាករប្រដាល់ជើងខ្លាំងគុនខ្មែរ រហស្សនាម «នាគរាជខ្មៅ» ឈឿង ល្វៃ និងស្ថាប័នពាក់ព័ន្ធ  កាលពីថ្ងៃទី១៥ ខែមីនា ថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានផ្លូវការ “WURKZ ឈឿង ល្វៃ  I-1 WORLD CHAMPION GOLD BELT “ នៅរោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់តែម្ដង។

កម្មវិធីសន្និសីទសារព័ត៌មានដ៏ពិសេស និងឱឡារឹកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសមិទ្ធផល និងកំណត់ត្រាកីឡាករប្រដាល់ខ្មែរ​ ដណ្ដើមបានខ្សែក្រវាត់ពិភពលោកដ៏អស្ចារ្យ ជូនជាតិមាតុភូមិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រជាជនកម្ពុជា។

បន្ថែមពីនេះ ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ចង់បញ្ជាក់ដល់បងប្អូនជនរួមជាតិ ជាពិសេសកីឡាករប្រដាល់គុនខ្មែរ ដែលបានកំពុងប្រឹងប្រែង​ យ៉ាងសស្រាក់សស្រាំ នឹងមានគោលដៅដណ្ដើមខ្សែក្រវាត់អន្តរជាតិ ឬមេដាយកម្រិតអន្តរជាតិថា ពួកយើងកំពុងមានគោលដៅ និងមហិច្ឆតាជាតិនិយមរួមគ្នា។

លោក ស្រ៊ឺ សេង ប្រតិភូដឹកនាំគុនខ្មែរនៃ KKIF បានមានប្រសាសន៍យ៉ាងមុតមាំថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរ ដែលបានជួយជ្រោមជ្រែងជ័យជំនះ​ ខ្សែក្រវាត់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT មួយនេះ។ បើមិនមានការឧបត្ថម្ភពី ខ្មែរ ប៊ែវើរីជីស ទេ ខ្សែក្រវាត់មួយនេះក៏មិនបានដល់ប្រទេសកម្ពុជាដែរ។

ភេសជ្ជៈប៉ូវកម្លាំង វើក បានផ្តល់កញ្ចប់ថវិការសម្រាប់ការបរិភោគ ការធើ្វដំណើរ និងការស្នាក់នៅទីក្រុងហុងកុង ដែលធ្វើឱ្យកីឡាករ ឈឿង ល្វៃ មិនមានការព្រួយបារម្ភលើការចំណាយផ្សេងៗ និងមានស្មារតីមូលក្នុងការហ្វឹកហាត់ដើម្បីទទួលបានជ័យជំនះដ៏ធំមួយនេះ។»

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏តែងតែប្រកាសជារឿយៗថា ក្នុងនាមជាក្រុមហ៊ុន ដែលវិនិយោគដោយសហគ្រិនខ្មែរ និងជាក្រុមហ៊ុនឈរជើងនៅកម្ពុជា​ អស់រយៈពេល ជាង ១៤ឆ្នាំ មកហើយ ខ្មែរ ប៊ែវើរីជីស តែងតែធ្វើការយ៉ាងជិតស្និត​ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាផ្សេង ដើម្បីរៀបចំបង្កើតព្រឹត្តិការណ៍កីឡានានា ប្រមូលផ្ដុំ និងបណ្ដុះកីឡាករខ្មែរឱ្យកាន់តែមានសមត្ថភាពកាន់តែខ្លាំងឡើងៗ ដើម្បីត្រៀមឡើងសង្វៀនអន្តរជាតិ ដណ្ដើមមេដាយ ឬខ្សែក្រវាត់លំដាប់ពិភពលោកជូនជាតិ។

ដូចទៅនឹង ម៉ាកយីហោរបស់ ខ្មែរ ប៊ែវើរីជីស ដែលជានិមិត្តសញ្ញាអាជីវកម្ម ប្រឹងប្រែងកសាងឡើងដោយ ស្នាដៃសហគ្រិនខ្មែរ ដាក់ឈ្មោះហៅជាភាសាខ្មែរ លះបង់ និងវិនិយោគគ្រប់បែបយ៉ាង ដើម្បីកសាងភាពល្បីល្បាញផលិតផលម៉ាកយីហោខ្មែរ ឱ្យបរទេសបានស្គាល់កាន់តែសុះសាយ នាពេលបច្ចុប្បន្ន ដូច្នេះដែរ។

តាមរយៈការខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាងដូច្នេះហើយ ទើបមកដល់ពេលនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយទាំងភាពជឿជាក់ និងមោទនភាពថា ទាំងគុណភាព និងស្តង់ដារផលិត នៃផលិតផលគ្រប់ប្រភេទចេញពីរោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាស្តង់ដារភេសជ្ជៈ ទទួលស្គាល់គុណភាពកម្រិតថ្នាក់ពិភពលោក​ ពី៖ ពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management), ISO ធំៗចំនួនពីរ បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងបរិស្ថាន។

ជាពិសេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបំបែកកំណត់ត្រា ទទួលបានមេដាយមាសច្រើនជាងគេបំផុតសរុប ចំនួន ៣៣គ្រឿង ពី Monde Selection ដូចខ្សែក្រវាត់អន្តរជាតិ 1 

WORLD CHAMPION GOLD BELT ដែល «នាគរាជខ្មៅ» ឈឿង ល្វៃ ទើបទទួលបានអ៊ីចឹង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ធី សុកល អ្នកគ្រប់គ្រងផ្នែកផលិតកម្ម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងកម្មវិធីសន្និសីទ្ធសារព័ត៌មាន “WURKZ ឈឿង ល្វៃ  I-1 WORLD CHAMPION GOLD BELT“ ។

វើក ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់ឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ!

WURKZ បង្កើនថាមពលឥតឈប់ឈរ!

To Top