ព័ត៌មានអន្តរជាតិ

លោក Scholz ៖ អឺរ៉ុប នឹងប្រើប្រាស់លុយ បង្កករបស់រុស្សី ក្នុងការទិញ អាវុធផ្គត់ផ្គង់ អ៊ុយក្រែន

AFP

បរទេស​ ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ការប្រាក់ដែលទទួលបានពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលបង្កកក្នុងសហភាព អឺរ៉ុប នឹងត្រូវប្រើប្រាស់ ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន។

រំលឹកដែរថាភ្លាមៗ បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ ប្រទេសលោកខាងលិច បានបង្កកមូលនិធិ ប្រហែល៣០០ពាន់លានដុល្លារ មកហើយ ដែលជាកម្មសិទ្ធិ របស់ធនាគារកណ្តាលរុស្ស៊ី ។

ក្នុងចំណោមនោះ ឃ្លាំងសម្ងាត់ Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល ការកាន់កាប់ប្រហែល១៩១ពាន់លានអឺរ៉ូឬត្រូវជា២០៥ ពាន់លានដុល្លារ ដែលបានទទួលការប្រាក់ជិត៤,៤ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk ផងនោះនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃសុក្រ អធិការបតី Scholz បាននិយាយថា ៖យើងនឹងប្រើប្រាស់ប្រាក់ចំណេញ ពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅអឺរ៉ុប ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការទិញអាវុធ សម្រាប់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top