បរទេស៖ លោក Sergey Naryshkin ប្រធានផ្នែកចារកម្មបរទេសរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ទាហានបារាំងរាប់ពាន់នាក់កំពុងត្រូវបានរៀបចំ សម្រាប់ការដាក់ពង្រាយនៅក្នុងតំបន់ Odessa នៃប្រទេសអ៊ុយក្រែន។
យោងតាមសារវែបសាយ Sputnik ចេញផ្សាយ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Mark Sleboda អ្នកជំនាញផ្នែកទំនាក់ទំនង អន្តរជាតិ និងសន្តិសុខ បានប្រាប់ Sputnik កាលពីថ្ងៃពុធថាផែនការរបស់ប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការដាក់កងទ័ពប្រហែល ២.០០០ នាក់នៅតំបន់ Odessa នឹងបម្រើជា “កម្លាំងតិចតួច” ហើយបើ “សមមូល នៃអង្គការណាតូវិញ គឺវាហាក់ដូចជាសត្វសុនខ ជុះនោមនៅលើ Odessa ដោយសម្គាល់ថាវាជាទឹកដីរបស់ណាតូ”។ លោកបានបន្ថែមថា ក្នុងភាពស្រដៀងគ្នានេះ បារាំងប្រៀបដូចជា «សត្វឆ្កែមួយក្បាល ឆ្កែ poodle»។
កាលពីថ្ងៃអង្គារ អគ្គសេនាធិការ កងទ័ពជើងគោកបារាំង ឧត្តមសេនីយ៍ Pierre Schill បាននិយាយនៅក្នុងបទបង្ហាញថា កងកម្លាំងរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹង “ការចូលរួមដ៏តឹងតែងបំផុត” ហើយបាននិយាយថា ប្រទេសនេះអាចចូលរួមកងពលចំនួន ២០.០០០ នាក់ក្នុងរយៈពេល ៣០ ថ្ងៃ។
លោក Mark Sleboda បានពន្យល់ថា តាមការប្រៀបធៀប រុស្ស៊ី មានទាហានជាង ៦០០.០០០ នាក់ ដែលត្រូវបាន ដាក់ពង្រាយ នៅក្នុងតំបន់ប្រតិបត្តិការពិសេស នេះបើយោងតាមការវិភាគទាំងរុស្ស៊ី និងលោកខាងលិច។ មានលទ្ធភាពដែលបារាំងជឿថា រុស្ស៊ីនឹងមិនបាញ់ លើកងទ័ពបារាំងទាំងនេះទេ ដោយសារតែពួកគេស្ថិត នៅក្រោមឯកសណ្ឋាន ដោយសារតែការភ័យខ្លាច នៃការធ្វើវាយប្រហារ លើសមាជិកណាតូ ទោះបីជាពិតណាស់ មាត្រាប្រាំរបស់ណាតូ នឹងមិនអនុវត្តក៏ដោយ” ៕
ប្រែសម្រួលៈ ណៃ តុលា