ព័ត៌មានអន្តរជាតិ

លោក Macron ជឿជាក់ថា អ៊ុយក្រែននឹងដួលរលំ ក្នុងពេលឆាប់ៗនេះ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Politico របស់បារាំងបានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការលើកឡើងដោយជឿជាក់ថា អ៊ុយក្រែនអាចនឹងចាញ់ នៅសមរភូមិក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

កាសែតPlaybook ក៏បានធ្វើការសំភាសជាមួយសមាជិកមួយចំនួន នៃគណបក្សរបស់ប្រធានាធិបតី ដែលបានចូលរួមអាហារពេលល្ងាចធ្វើការនៅវិមាន Elysee Palace កាលពីល្ងាចមុន ខណៈពេលដែលការពិភាក្សាភាគច្រើន ផ្តោតលើការបោះឆ្នោតសភាអឺរ៉ុប នាពេលខាងមុខជម្លោះអ៊ុយក្រែន ក៏បានកើតឡើងផងដែរ។

លោក Macron បានលើកឡើងនូវវោហាសាស្ត្រ របស់គាត់អំពីអ៊ុយក្រែនពីរបីសប្តាហ៍ បន្ទាប់ពីជនជាតិបារាំងមួយចំនួន ដែលប្រយុទ្ធក្នុងនាមទីក្រុងគៀវ ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ នៅឯកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប៉ារីសកាលពីចុងខែកុម្ភៈ លោកបានបដិសេធមិនព្រមច្រានចោល នូវលទ្ធភាពនៃការធ្វើអន្តរាគមន៍របស់ អង្គការណាតូក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋាភិបាលទីក្រុងទីក្រុងមូស្គូបានថ្កោលទោស យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក Macron និងបានព្រមានណាតូប្រឆាំងនឹងការចាត់វិធានការអរិភាព បន្ថែមទៀតដោយក្នុងនោះ យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ការដាក់ពង្រាយទាហាន លោកខាងលិចទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យជម្លោះផ្ទាល់ជាមួយរុស្ស៊ី ជៀសមិនរួចឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top