បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់មនុស្ស ៤០នាក់ បានបាត់បង់ជីវិត និងជាង១០០នាក់បាន
រងរបួសនៅក្នុងការវាយប្រហារ ដោយភេរវកម្មមួយនៅឯសាលរបស់សាលាក្រុង Crocus City Hall និងកន្លែងប្រគុំតន្ត្រី
ភាគពាយព្យនៃទីក្រុងមូស្គូ។
មកទល់ពេលនេះអង្គភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះកំពុងប្រតិបត្តិការ. កិច្ចខិតខំប្រឹងប្រែងចម្បងរបស់ពួកគេគឺ សំដៅស្វែងរក និងជួយសង្គ្រោះខណៈដែលក្រុម អ្នកពន្លត់អគ្គីភ័យបានជម្លៀសមនុស្សប្រហែល ១០០នាក់ចេញពីបន្ទប់ក្រោមដីនៃអគារហើយ ការងារកំពុងដំណើរការដើម្បីជួយសង្គ្រោះអ្នកដទៃ ត្រូវបានធ្វើឡើងនៅឡើយដោយប្រើប្រាសជណ្តើរយន្ត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សរហូតដល់ ៦២០០នាក់ អាចនៅក្នុងអគារនៅពេលដែល ការបាញ់ប្រហារបានចាប់ផ្តើមដោយសារការប្រគុំតន្ត្រី ដែលបានគ្រោងទុកត្រូវបាន លក់សំបុត្រដាច់ទាំងអស់។
គួរឲ្យដឹងដែរថា Crocus City Hall ដែលជាសាលដ៏ធំមួយយ និងជាកន្លែងប្រគុំតន្ត្រី នៅភាគពាយព្យនៃរដ្ឋធានីរុស្ស៊ី បានរងការវាយប្រហារដោយជនមិនស្គាល់មុខកាលពីល្ងាចថ្ងៃសុក្រ យ៉ាងហោចណាស់មានមនុស្សបីនាក់ ប្រដាប់ដោយកាំភ្លើងវែងបានវាយប្រហារអ្នកទស្សនាហើយបានកំណត់គោលដៅសាលប្រគុំតន្ត្រី ដោយមានទាំងផែនការដុតអគារនេះផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី