ភ្នំពេញ ៖ បុរសម្នាក់ ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅមូលដ្ឋាន និងធ្វើសកម្មភាព ជាន់លើទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា «បុរសម្នាក់ប្រើប្រាស់ សារធាតុញៀន បង្កការអុកឡុក នៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ»។

ប្រភព ដដែល បន្ដថា ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ភេទប្រុស មុខរបរ រើសអេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ៕

 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									