ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី បង្ខំជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ ពីការបាញ់ប្រហារ ដ៏ធំនៅទីក្រុងម៉ូស្គូ ស៊ីត្រចៀករបស់ខ្លួនឯង

Yahoo News

បរទេស ៖ យោងតាមវីដេអូ ដែលបានបង្ហោះ ដោយបណ្តាញសារព័ត៌មានរុស្ស៊ី នៅលើ Telegram នៅថ្ងៃទី ២៣ ខែមីនា គឺមន្រ្តីអនុវត្តច្បាប់ របស់រុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានបង្ខំជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ ពីការបាញ់ប្រហារ ដ៏ធំនៅទីក្រុងម៉ូស្គូ ដើម្បីស៊ីត្រចៀករបស់ខ្លួនឯង។

យោងតាមគេហទំព័រ Yahoo បានឱ្យដឹងថា នៅក្នុងវីដេអូនោះ ជនសង្ស័យដែលស្មានថា កំពុងដេកនៅលើឥដ្ឋជាមួយ នឹងដៃត្រូវគេចង ក្បាលមានឈាម ឡោមព័ទ្ធដោយកងសន្តិសុខ ហើយផ្នែកត្រចៀកខាងស្តាំ របស់គាត់បានបាត់។

មន្ត្រី​ម្នាក់​ក្នុង​វីដេអូ​បាន​ដាក់​ត្រចៀក ​ដែល​ដាច់​នោះ​ចូល​មាត់​បុរស​សង្ស័យនោះ ហើយ​ទាមទារ​ឱ្យ​ជន​សង្ស័យ​ស៊ីស្លឹកត្រចៀកនោះ ។ ពេល​ជន​ជាប់​ឃុំ​ស្ដោះ​ទឹក​មាត់ មន្ត្រី​នោះ​ក៏ដាល់​មុខ។

បណ្តាញផ្សព្វផ្សាយឃោសនា របស់រុស្ស៊ី Mediazona កត់សម្គាល់ថា មុនពេលការផ្សព្វផ្សាយវីដេអូនេះ ប៉ុស្តិ៍ Telegram Shot បានផ្សព្វផ្សាយវីដេអូបុរស ដែលមានរូបរាងស្រដៀង នឹងសម្លៀកបំពាក់ដូចគ្នា ត្រូវបានកងកម្លាំងសន្តិសុខ យកចេញពីព្រៃ Bryansk ។ មុខ​បុរស​ខាង​ស្ដាំ ​មាន​ប្រឡាក់​ឈាម ហើយ​ស្លឹកត្រចៀក​ គឺបានបាត់ ៕

To Top