ហ្គាហ្សា៖ អាជ្ញាធររូបិយវត្ថុ ប៉ាឡេស្ទីន (PMA) បានឲ្យដឹងថា តំបន់ហ្គាហ្សាស្រ្ទីប កំពុងជួបប្រទះវិបត្តិសាច់ប្រាក់ ងាយស្រួលដោយសារតែការរំខាន នៃប្រតិបត្តិការធនាគារ ដែលបណ្តាលមកពីការ វាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត ។
យោងតាម PMA ធនាគារជាច្រើនត្រូវបានបំផ្លាញ ចំពេលមានជម្លោះ ហើយវាបានក្លាយទៅជាមិនអាចបើកសាខាធនាគារ ដែលនៅសល់ នៅក្នុងតំបន់ ទាំងមូលដោយសារ តែការទម្លាក់គ្រាប់បែក ការដាច់ចរន្តអគ្គិសនី និងការព្រួយបារម្ភអំពី សុវត្ថិភាព។
PMA បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិបត្តិសាច់ប្រាក់ងាយស្រួលបានកាន់តែខ្លាំងឡើង នៅពេលដែលម៉ាស៊ីន ATM ភាគច្រើនបានបិទសេវាកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អាជ្ញាធរកំពុងត្រួតពិនិត្យ “ពាក្យបណ្តឹងពីអ្នករស់នៅតំបន់ហ្គាហ្សាស្ទ្រីប អំពីប្រតិបត្តិការជំរិត ទារប្រាក់ ដែលធ្វើឡើងដោយមនុស្ស អាជីវករ និងម្ចាស់ហាងប្តូររូបិយប័ណ្ណ ដែលមិនមានអាជ្ញា ប័ណ្ណមួយចំនួន ដោយប្រើឧបករណ៍កាត់ពីចំណុចលក់ ឬការផ្ទេរហិរញ្ញវត្ថុលើកម្មវិធីធនាគារ”។
PMA បានឲ្យដឹងថា បុគ្គលទាំងនេះកេងប្រវ័ញ្ចលើតម្រូវការរបស់ប្រជាពលរដ្ឋជាសាច់ប្រាក់ ដោយគិតប្រាក់រហូតដល់ ១៥ ភាគរយលើចំនួនណាមួយដែលបានដកពីគណនីរបស់ប្រជាពលរដ្ឋតាមរយៈកាតប្លាស្ទិក ឬការផ្ទេរប្រាក់ ជាថ្នូរនឹងការផ្តល់សាច់ប្រាក់ ដែលនៅសល់ និងចាប់ខ្លួនអ្នក ដែលប្រព្រឹត្តបែបនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា