ព័ត៌មានអន្តរជាតិ

ប្រធានទីភ្នាក់ងារ ចារកម្មអ៊ុយក្រែន៖ Telegram គឺជាបញ្ហាដ៏ធំបំផុត មួយសម្រាប់កម្រិត សន្តិសុខជាតិ

AFP

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT អ៊ុយក្រែន អាចប្រើប្រាស់ Telegram សម្រាប់ប្រតិបត្តិការឥទ្ធិពល ប៉ុន្តែកម្មវិធីផ្ញើសារ នៅតែតំណាង ឱ្យការគំរាមកំហែង នេះបើតាមប្រធានសេវាចារកម្ម យោធាអ៊ុយក្រែន (GUR) លោក Kirill Budanov បាននិយាយកាលពីថ្ងៃពុធ។

នៅក្នុងការអត្ថាធិប្បាយ ដែលបានផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រនៃទីក្រុងគៀវ លោក Budanov បានទទួលស្គាល់ ការឈានទៅ ដល់ធំទូលាយនៃវេទិកាផ្ញើសារ បន្ទាន់ដែលបានហៅវាថាជាឱកាសផង និងជាបញ្ហាផង។

Telegram ត្រូវបានបង្កើតឡើងជាវេទិកា ផ្ញើសារភ្លាមៗដោយសហគ្រិនរុស្ស៊ី Pavel និង Nikolay Durov ក្នុងឆ្នាំ២០១៣ហើយ វាជាអ្វីដែលកំណត់វាក្រៅពីកម្មវិធី ស្រដៀងគ្នាដូចជា WhatsApp និង Viber គឺសមត្ថភាពក្នុងការបង្កើត បណ្តាញផ្សព្វផ្សាយសាធារណៈ និងក្រុមពិភាក្សា ដោយគិតមកទល់បច្ចុប្បន្នវា ជាកម្មវិធីផ្ញើសារលេខ មួយនៅអ៊ុយក្រែន។

គួរឲ្យដឹងដែរថាការ​អត្ថាធិប្បាយ​របស់​លោកបាន​កើត​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​សមាជិក​ សភា​អ៊ុយក្រែន​ជា​ច្រើន​រូប​បាន​ស្នើ​ច្បាប់​មួយ​ដើម្បី គ្រប់គ្រង Telegramហើយតាម សំណើ កំណត់វេទិកាផ្ញើសារ ជាប្រភេទផ្លូវច្បាប់ដាច់ដោយឡែក និងបង្កើតតម្រូវការ រាយការណ៍សម្រាប់ អ្នកផ្តល់ព័ត៌មាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top