ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ថា រោងចក្រថាមពលកម្តៅ និងវារីអគ្គិសនី រងការខូចខាត ដោយសារការ វាយប្រហាររបស់រុស្ស៊ី

Xinhua

គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋអ៊ុយក្រែន Ukrenergo បានឲ្យដឹងថា រោងចក្រថាមពលកម្តៅ និងវារីអគ្គិសនីនៅភាគកណ្តាល និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតនៅក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះ ។

រដ្ឋាភិបាល Ukrenergo បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមផ្លូវ អាកាសបានបណ្តាលឱ្យ ដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ Dnipropetrovsk នៅភាគកណ្តាល និងតំបន់ Kharkiv ភាគខាងកើត ។

លោក Sergii Lysak អភិបាលតំបន់ Dnipropetrovsk បានឲ្យដឹងនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram ថា មីស៊ីលចំនួន១២គ្រាប់ និងយន្តហោះ គ្មានមនុស្សបើកចំនួន១២គ្រឿង ត្រូវបានបាញ់ទម្លាក់ ពីលើតំបន់មួយយប់ ។

ជុំវិញការវាយប្រហារនេះដែរ ភាគីរុស្ស៊ី នៅមិនទាន់ឆ្លើយ តបនឹងការអះអាងនេះនោះទេ ។

គួររំលឹកថា កាលពីសប្តាហ៍មុន រុស្ស៊ី បានធ្វើការ វាយប្រហារដ៏ធំបំផុត លើវិស័យ ថាមពលរបស់អ៊ុយក្រែន ដោយវាយលុករោងចក្រ វារីអគ្គិសនីដ៏ធំបំផុត DniproHes និងបំផ្លាញរោងចក្រ ថាមពលនៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top