ព័ត៌មានអន្តរជាតិ

លោក Orban ៖ ពួកយើងត្រូវការចាំបាច់ នូវបទឈប់បាញ់គ្នា នៅអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ផ្លូវទៅកាន់សន្តិភាព និងសន្តិសុខរបស់ អ៊ុយក្រែន អាចស្ថិតនៅក្នុងការបង្កើត តំបន់ការពារមួយ នៅជាប់ព្រំដែនរុស្ស៊ី។

លោកបានបន្តថា ជាមួយនឹងជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងឆ្នាំទី៣ ទៅហើយនោះលំហូរ នៃជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់លោកខាងលិចដល់អ៊ុយក្រែនកំពុងធ្លាក់ចុះ ហើយកងទ័ពរបស់ខ្លួនក៏កំពុងបាត់បង់ដី ច្រើនទៅៗដែរ ។

លោក Orban បានផ្តល់យោបល់ថា ឥឡូវនេះគឺជាពេលវេលាសម្រាប់ បទឈប់បាញ់មួយ ដោយនេះការថ្លែងការណ៍មួយ ទៅកាន់ក្រុមទស្សនាវដ្តីហុងគ្រី Mandiner ដែលបានសរសេរកាលពីថ្ងៃសុក្រ ដោយដកស្រង់បទសម្ភាសន៍ របស់នាយករដ្ឋមន្ត្រីជាមួយអតីតអធិការបតី អូទ្រីសលោក Wolfgang Schussel នៅទីក្រុង Budapest ។

រំលឹកឡើងវិញដែរថា ប្រធានាធិបតី Vladimir Putin បាននិយាយថា គោលដៅសំខាន់មួយនៃប្រតិបត្តិការ យោធារបស់រុស្ស៊ី គឺការបង្ខំទីក្រុងគៀវ ឱ្យឆ្ងាយពីគោលដៅ របស់ខ្លួនក្នុងការចូលរួមជា មួយអង្គការណាតូ ដែលជាមហិច្ឆតាដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ របស់ប្រទេសក្នុងឆ្នាំ២០១៩៕

ប្រែសម្រួល៖ស៊ុនលី

To Top