ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនជនសង្ស័យទី១០ ពាក់ព័ន្ធនឹងភេវរកម្ម នៅក្នុងទីក្រុងមូស្គ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT តុលាការស្រុក Basmanny បានប្រកាសកាលពីថ្ងៃច័ន្ទថា ជនសង្ស័យទី១០ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការចាប់ខ្លួន ពាក់ព័ន្ធ នឹងការវាយប្រហារភេរវ កម្មកាលពីថ្ងៃទី ២៣ ខែមីនា លើសាលតន្ត្រី Crocus City ក្បែរទីក្រុងមូស្គូ។

បុរសដែលមានឈ្មោះថាYusufzoda Yakubjoni ដែលជាជនជាតិ Tajikistani ត្រូវបន្តឃុំខ្លួនរហូតដល់ថ្ងៃទី២២ឧសភា ហើយប្រឈមមុខនឹងការចោទប្រកាន់ ថាមានជាប់ពាក់ព័ន្ធក្នុងការរៀបចំអំពើភេរវកម្មនេះ។

យោងតាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ជាច្រើនថ្ងៃមុនពេលឧប្បត្តិហេតុ Crocus លោក Yusufzoda ត្រូវបានគេជឿថាបានផ្ទេរប្រាក់ទៅឱ្យជនសង្ស័យម្នាក់ក្នុងចំណោម ជនសង្ស័យដែលត្រូវបានចោទ ប្រកាន់ថាមានជាប់ពាក់ព័ន្ធ ដើម្បីផ្តល់កន្លែងស្នាក់នៅសម្រាប់សកម្មភាពនេះហើយបន្ទាប់​ពី​ការ​វាយ​ប្រហារ លោក​បាន​ផ្ទេរ​ប្រាក់​មួយ​ចំនួន​ទៀត​ទៅ​ឱ្យ​ជន ​ដៃដល់​ម្នាក់​ក្នុង​ការ​សម្លាប់​រង្គាល​នោះ។

សារព័ត៌មានក្នុងស្រុករាយការណ៍ដោយដកស្រង់ ឯកសារសំណុំរឿងរបស់តុលាការបានអះអាងថាលោក Yusufzoda កើតក្នុងឆ្នាំ១៩៩៨និងមានប្រពន្ធ និងកូនបីនាក់ហើយ ក្នុងអំឡុងពេលចាប់ ខ្លួនគាត់កាលពីសប្តាហ៍មុន គាត់ត្រូវបានគេនិយាយថា បានប្រឆាំងយ៉ាងសកម្មទៅនឹងក្រុម ប៉ូលីស ហើយបានបដិសេធមិនផ្តល់ឯកសារអត្តសញ្ញាណរបស់ខ្លួនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top