ម៉ានីល៖ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែមីនានេះ បានឲ្យដឹងថា លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានគេក្រុមគ្រូពេទ្យ ធ្វើតេស្តរកមេរោគកូរ៉ូណា ក្រោយពេលដែលលោក បានបញ្ចប់កិច្ចប្រជុំមួយ ជាមួយដែលមានវត្តមាន របស់គណៈរដ្ឋមន្ត្រី២រូប ដែលមានផ្ទុកមេរោគនេះ។
យោងតាមមន្ត្រីបានបញ្ជាក់ថា លោកDuterte ទោះបីជាមិនមានសញ្ញាអាក្ការៈអ្វីក៏ដោយ នៅពេលនេះ ប៉ុន្តែដើម្បីបញ្ជាក់ច្បាស់ហើយ នៅតែអាចបន្តបង្ហាញខ្លួន តាមទីសាធារណៈ ដូចធម្មតាវិញបាន។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ សមាជិកគណៈរដ្ឋមន្ត្រីហ្វីលីពីន ចំនួន៩រូបមកហើយ រួមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុផង ដែលត្រូវបានសង្ស័យថា ផ្ទុកមេរោគនេះ ហើយកំពុងបន្តរក្សាខ្លួន ឲ្យនៅដាច់ដោយឡែក៕
ប្រែសម្រួល៖ស៊ុនលី