ព័ត៌មានអន្តរជាតិ

អ្នកឯកទេសខាងជំងឺថៃ ព្រមានថា អ្នកចេញពីទីក្រុងនានា ទៅចូលឆ្នាំថ្មី អាចជាភ្នាក់ងារចម្លង នៃការរាលដាលជំងឺឆ្លងកូវីដ១៩ ទៅសមាជិកក្នុងគ្រួសារ

បរទេស៖ អ្នកឯកទេសខាងជំងឺ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដែលត្រឡប់មកពីទីក្រុងនានា ធ្វើដំណើរទៅខេត្តកំណើតរបស់ពួកគេ សម្រាប់ថ្ងៃចូលឆ្នាំថ្មី អាចជាភ្នាក់ងារចម្លង នៃការរាលដាលជំងឺឆ្លងកូវីដ១៩ ទៅសមាជិកវ័យចំណាស់ នៃគ្រួសាររបស់ពួកគេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការព្រមាននេះបានមកពីលោក Thiravat Hemachudha ដែលជាប្រធានមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាលនៃជំងឺ ដែលកំពុងលេចចេញ នៅសាកលវិទ្យាល័យជូឡា ឡុងកន។

សង្ក្រាន្តគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅប្រតិទិនបុណ្យចូលឆ្នាំថ្មី នៅពេលដែលយុវជន ធ្វើការវិលត្រឡប់មកផ្ទះវិញ ដើម្បីមកលេងឪពុកម្តាយ និងសមាជិកគ្រួសារដទៃទៀត។

ទោះបីជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់ពួកគេ ក៏ធ្វើឱ្យពួកគេងាយនឹងចម្លងវីរុស ដល់មនុស្សផ្សេងទៀតដែរ។ វេជ្ជបណ្ឌិត Thiravat បាននិយាយ នៅក្នុងបទសម្ភាសន៍នៅវិទ្យុ CU នៃសាកលវិទ្យាល័យជូឡាឡុងកនថា“ ក្រុមមនុស្សវ័យក្មេង អាចបង្កការរីករាលដាលជំងឺបាន យ៉ាងមានប្រសិទ្ធិភាពនៅពេលពួកគេ សកម្មនិងស្រឡាញ់សង្គម បន្ទាប់ពីការងារឬសាលារៀន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top