បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Karl Nehammer អធិការបតីអូទ្រីស បាននិយាយថា ជម្លោះអ៊ុយក្រែនអាចដោះស្រាយបាន លុះត្រាតែរុស្ស៊ីមានវត្តមាន នៅក្នុងតុចរចាគ្នា ។
នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតបារាំង Le Figaro កាលពីថ្ងៃសុក្រ អធិការបតីបានរំលឹកឡើងវិញថា លោកខាងលិចគួរតែបន្តនៅក្នុង សាមគ្គីភាពពេញលេញ ” ជាមួយក្រុងគៀវ ហើយគាំទ្រ វាក្នុងការប្រយុទ្ធជាមួយរុស្ស៊ីតែ ទោះបីជាយ៉ាងណាក៏ដោយ លោក Nehammer បាននិយាយថា វាក៏សំខាន់ផងដែរក្នុងការគិតអំពីរបៀប ដែលជម្លោះអាចបញ្ចប់ជម្លោះនេះ តាមវិធីសាស្ត្រផ្សេងៗទៀត។
មេដឹកនាំអូទ្រីសបានកត់សម្គាល់ថា នៅពេលដែលគាត់ទៅទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោកVladimir Putinក្នុងខែមេសាឆ្នាំ២០២២ ជាច្រើនសប្តាហ៍នៅក្នុងជម្លោះនោះទីក្រុងម៉ូស្គូ និងទីក្រុងគៀវ នៅតែជាប់ពាក់ព័ន្ធក្នុងការចរចា ដោយផ្ទាល់។
ទីក្រុងមូស្គូ និងក្រុងគៀវ បានបើកកិច្ចចរចាជាច្រើនលើក នៅដើមដំបូងនៃជម្លោះ ដែលវិលជុំវិញអព្យាក្រឹតភាពអ៊ុយក្រែនខណៈដែលការចរចាដំបូងបានឈានដល់ការឈាន ទៅមុខ ប៉ុន្តែក្រោយមកទីក្រុង គៀវ បានដើរចេញហើយ ទីក្រុងមូស្គូបានអះអាងថា ដំណើរការសន្តិភាព ត្រូវបានរារាំង ដោយនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson ដែលបានណែនាំអ៊ុយក្រែន ឱ្យបន្តការប្រយុទ្ធ ដែលបានបដិសេធ
ដោយលោក Johnson ។
រុស្ស៊ីក៏ប្រកាន់ជំហរថា ខ្លួនបើកចំហសម្រាប់ការចរចាថ្មីជាមួយគៀវដែរ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានចុះហត្ថលេខាលើក្រឹត្យ ហាមឃាត់ការចរចា ទាំងអស់ ជាមួយថ្នាក់ដឹកនាំ បច្ចុប្បន្ននៅទីក្រុងមូស្គូ បន្ទាប់ពីអតីតដែនដីអ៊ុយក្រែន ចំនួន៤បានបោះឆ្នោតគាំទ្រ យ៉ាងច្រើនលើសលប់ ក្នុងការចូលរួមជាមួយរុស្ស៊ី ក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២កន្លងទៅ៕
ប្រែសម្រួល៖ស៊ុនលី