បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានត្អូញត្អែរថា បញ្ហារបស់អ៊ុយក្រែនបានជាប់គាំងនៅក្នុងនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក ហើយនេះធ្វើឱ្យប៉ះពាល់ដល់
សមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំង នឹងប្រទេសរុស្ស៊ីទៀតផង។
នៅដំណាក់កាលនេះ Kiev គាត់បានពន្យល់ តាមទូរទស្សន៍ជាតិ កាលពីថ្ងៃសៅរ៍ថា នឹងយល់ព្រម ចំពោះការគាំទ្រ ប្រភេទណាមួយពីវ៉ាស៊ីនតោន ទោះបីជាក្នុងទម្រង់ ជាប្រាក់កម្ចី ក៏ដោយហើយលោក Zelensky បានសម្តែងក្តីសង្ឃឹមថា នៅទីបំផុតសភាអាមេរិក នឹងអនុម័តកញ្ចប់ជំនួយបន្ថែមសម្រាប់ទីក្រុងគៀវ ដែលស្ថិតក្នុងភាពខ្វះខាតអស់ជាច្រើនខែ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ។
ដោយពណ៌នាអំពីជំនួយ ដែលរង់ចាំជាយូរមកហើយថាជាការរិះគន់ លោក Zelensky បាននិយាយថាគាត់ជឿជាក់ថា “យើងអាចទទួលបានការ បោះឆ្នោតជាវិជ្ជមានពីសភា សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។
ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតី អ៊ុយក្រែន ក៏បានផ្តល់សញ្ញាថាទីក្រុងគៀវ នឹងទទួលយកជំនួយ ពីសហរដ្ឋអាមេរិក ក្នុងទម្រង់ ជាប្រាក់កម្ចីក៏ដោយ ៕
ប្រែសម្រួល៖ស៊ុនលី