ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ផ្តល់គន្លឹះ ៣ចំណុច ដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ក្នុងការប្រើមន្ត្រីឲ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព

កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម នៅសាលាខេត្ត នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ អភិបាលខេត្តកំពង់ចាម  លោក អ៊ុន ចាន់ដា បានផ្តល់ជាគន្លឹះ ៣ចំណុច ដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ក្នុងការប្រើមន្ត្រីឲ្យបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ ក្នុងជួរគណៈអភិបាល នាយករដ្ឋបាល ព្រមទាំងប្រធានការិយាល័យផ្សេងៗ ជំនួសឲ្យសាលាខេត្ត ត្រូវមានគន្លឹះ ក្នុងការប្រើមន្ត្រីឲ្យចេះធ្វើការ ដូចខាងក្រោមនេះ

ទី១ ៖ ត្រូវឱ្យមន្ត្រីចេះធ្វើការ

ទី២ ៖ ត្រូវឱ្យមន្ត្រីមានសិទ្ធិសម្រេច ក្នុងកម្រិតការងាររបស់គាត់ ដោយភាពទទួលខុសត្រូវ ។

ទី៣ ៖ ត្រូវផ្ដល់ធនធាន និងមធ្យោបាយ ឲ្យពួកគាត់ធ្វើការ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រការដែលចេះប្រើមន្ត្រីចេះធ្វើការនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យមានប្រសិទ្ធភាពការងារ និងដើម្បីឲ្យអង្គភាព របស់យើងមានភាពរឹងមាំ ដែលនាំមកនូវការរីកចម្រើន ដល់ប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើង ។

លោកអភិបាលខេត្ត បានយកឱកាសនោះ ផ្ដើមផ្ញើដល់មន្ត្រីរាជការទាំងអស់ សូមយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការបន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈឲ្យបានល្អ និងពង្រឹងការ បម្រើសេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព កាន់តែទន្លំទូលាយ និងកាន់តែដល់ដៃ កៀកកិតជាមួយប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរត្រូវពង្រឹងនូវការអភិវឌ្ឍន៍ ការកសាងនានា ឲ្យមាននិរន្តរភាពបន្តទៀត ៕

To Top