ព័ត៌មានអន្តរជាតិ

[បទសម្ភាសន៍ជាន់ខ្ពស់] បទសម្ភាសន៍ជាន់ខ្ពស់ ជាមួយលោកLourenço ប្រធានាធិបតីអង់កូឡា

លោកជាមេដឹកនាំ បរទេសដំបូង ដែលបំពេញ ទស្សនកិច្ច នៅប្រទេសចិន បន្ទាប់ពីមហាសន្និបាតសភា ទាំងពីរ នៃប្រទេសចិននៅឆ្នាំ២០២៤ ។ ដោយបានបំពេញទស្សនកិច្ច នៅប្រទេសចិន ជាច្រើនដង ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ លោកLourençoបានលើកឡើងថា ប្រទេសចិនមានការ រីកចម្រើន ជារៀងរាល់ថ្ងៃនិងជារៀង រាល់ឆ្នាំ ហើយបន្តនាំមកនូវការ ភ្ញាក់ផ្អើលដល់ពិភពលោក ។ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកនៅខេត្ត Shandong ដែល ជាខេត្តឧស្សាហកម្ម និងកសិកម្មដ៏សំខាន់ លោកបានទៅទស្សនាសហគ្រាសជាច្រើន និង បណ្ឌិត្យសភាវិទ្យាសាស្ត្រ កសិកម្មខេត្ត Shandong ដើម្បីស្វែងរកបទពិសោធចិន បន្ថែមទៀត សម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងឧស្សាហកម្មរបស់ប្រទេសអង់កូឡា ។

និយាយអំពីការធ្វើទំនើបកម្ម តាមបែបផែនចិន លោកបានមានប្រសាសន៍ថា ប្រទេសចិនតែងតែអាចនាំមកនូវភាពភ្ញាក់ផ្អើលដល់ពិភពលោក ដោយសារតែការអភិវឌ្ឍ របស់ប្រទេសចិន នៅតែបន្តទៅមុខឥតដាច់ ។ យើងនៅចាំថា រូបភាពរបស់ប្រទេសចិន កាលពីមុនគឺកសិករធ្វើការងារ កសិកម្មនៅវាលស្រែ ប៉ុន្តែពេលនេះ លែងមានទៀតហើយ។ រូបភាពរបស់ប្រទេសចិនសព្វថ្ងៃនេះ គឺមនុស្សវ័យក្មេងស្លៀកឈុតអាវធំ និងក្រវាត់ក ដូចជានាយកប្រតិបត្តិ នៅក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ។ ដូច្នេះ ប្រទេសចិនមានការរីកចម្រើន ជារៀងរាល់ថ្ងៃនិងជារៀងរាល់ឆ្នាំ និងនាំមកនូវការភ្ញាក់ផ្អើល ដល់ពិភពលោក ៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top