ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូលអ៊ុយក្រែន៖ ជនជាតិអ៊ុយក្រែន ទាំងអស់ត្រូវចូលរួមធ្វើសង្គ្រាម

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ពលរដ្ឋអ៊ុយក្រែនត្រូវតែដឹងថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ នឹងអាចគេចផុតពីការចល័ត ខណៈយោធារបស់ទីក្រុងគៀវ ទទួលរងការខ្វះខាតបុគ្គលិក នេះបើយោងតាមការបញ្ជាក់ដោយ មេបញ្ជាការកងទ័ពជើងគោក លោក Aleksandr Pavlyuk បានព្រមាននៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃចន្ទ។

រំលឹកដែរថាកាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន អ៊ុយក្រែន​បាន​បន្ទាប​អាយុ​យោធា​ពី ២៧ ទៅ ២៥ ឆ្នាំ ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​បំពេញ​ជួរ​ដែល​បាត់បង់​របស់​ខ្លួននៅតំបន់ ប្រយុទ្ធជួរមុខជាមួយនឹងយោធារុស្សី។

ឧត្តមសេនីយ៍បានសារភាពថា ​ស្ថានភាពនៅជួរមុខ មិនងាយស្រួលទេ ប៉ុន្តែបានស្នើថាវា អាចព្យាករណ៍បាននិងគ្រប់គ្រងបានឆ្ងាយ ជាងកាលពីពីរឆ្នាំមុនហើយ ទោះ​ជា​យ៉ាង​ណា លោក​បាន​សង្កត់​ធ្ងន់​ថា មិន
​ថា​ជំនួយ​ប៉ុន្មាន​ក្នុង​ទម្រង់​ជា​ប្រាក់ ឬ​អាវុធ​ដែល​អ៊ុយក្រែន​ទទួល​បាន​ពី​បរទេស​ក៏​នៅ​តែ​ខ្វះ​កម្លាំង​ពលកម្ម​ដែរ។

លោកPavlyuk ក៏បានកត់សម្គាល់ផងដែរនូវអាកប្បកិរិយាអវិជ្ជមានរបស់ជនជាតិអ៊ុយក្រែនចំពោះបុគ្គលិកនៃមជ្ឈមណ្ឌលជ្រើសរើសដែនដី ឬហៅកាត់ថាTCCដែលទទួលបន្ទុកក្នុងការប្រមូលផ្តុំកម្លាំង
ប្រជាជន៕

ប្រែសម្រួល៖ ស៊ុន លី

To Top