បរទេស ៖ យោងតាមការចេញផ្សាយដោយ RT បានឲ្យដឹងថា ការិយាល័យ របស់នាយករដ្ឋមន្ត្រី Rishi Sunak បានប្រកាសកាលពីថ្ងៃអង្គារថា ជើងហោះហើរនិរទេសជាលើកដំបូង ក្រោមគម្រោងដ៏ចម្រូងចម្រាស
របស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូនអ្នកស្វែង រកសិទ្ធិជ្រកកោន រាប់ពាន់នាក់ទៅកាន់ប្រទេស Rwanda នឹងប្រព្រឹត្តទៅនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ។
ផែនការនេះបន្តប្រឈមមុខ នឹងការប្រឆាំងពីសមាជិកសភា និងស្ថាប័នសិទ្ធិមនុស្ស រួមទាំងអង្គការសហប្រជាជាតិផងដែរ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាង Sunak និងប្រធានាធិបតី Rwandan លោក Paul Kagame ដែលបានធ្វើដំណើរទៅកាន់ ចក្រភពអង់គ្លេស ហើយត្រូវបាន ស្វាគមន៍នៅ
Downing Street នេះបើយោង តាមសេចក្តីថ្លែងការណ៍មួយ។
ការិយាល័យនាយករដ្ឋមន្ត្រីដដែល ក៏បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី ការត្រួសត្រាយផ្លូវ នៃការធ្វើចំណាកស្រុករបស់ចក្រភពអង់គ្លេស និង Rwanda និងភាពជាដៃគូអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងបំបែកគំរូ
អាជីវកម្មនៃក្រុមឧក្រិដ្ឋជន ដែលប្រថុយជីវិតនៅសមុទ្រ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងឡុងដ៍ បានឈានដល់កិច្ចព្រមព្រៀង ជាមួយប្រទេសរវ៉ាន់ Rwandaដាក្នុងខែមេសា ឆ្នាំ២០២២សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានបញ្ជូនទៅប្រទេសអាហ្វ្រិកខាងកើតប៉ុន្តែទោះយ៉ាង
ណាក៏ដោយ នៅក្នុង ខែមិថុនា ឆ្នាំដដែល ជើងហោះហើរដំបូងត្រូវបានលុបចោល បន្ទាប់ពីមានអន្តរាគមន៍ ពីតុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR)៕
ប្រែសម្រួល៖ស៊ុនលី