កាលពីថ្ងៃទី ១១ ខែមេសា ក្រសួងការបរទេសចិនបានប្រកាសពី សេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការ ប្រឆាំងតបតវិញចំពោះក្រុមហ៊ុន ប្រព័ន្ធអាកាសចរណ៍អាតូមទូទៅ និងក្រុមហ៊ុនប្រព័ន្ធឌីណាមិកដីគោក ទូទៅរបស់សហរដ្ឋអាមេរិក។
សេចក្តីសម្រេចចិត្តមានដូចខាងក្រោម៖
សហរដ្ឋអាមេរិកបន្តលក់សព្វាវុធ ទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយបានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ រួមទាំងបីររវាងចិននិងអាមេរិក ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។
យោងតាមមាត្រាទី ៣,ទី៤,ទី៥,ទី៦,ទី៩និងទី១៥នៃ “ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេស នៃសាធារណរដ្ឋប្រជាមានិតចិន” ប្រទេសចិនសម្រេចចិត្តដាក់ទណ្ឌកម្ម លើក្រុមហ៊ុនប្រព័ន្ធអាកាសចរណ៍អាតូមទូទៅ និងក្រុមហ៊ុនប្រព័ន្ធឌីណាមិកដីគោក ទូទៅរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផ្សេងទៀត ដែលមានរាយឈ្មោះនៅក្នុង “បញ្ជីដាក់ទណ្ឌកម្មប្រឆាំងតបតវិញ” ដោយចាត់វិធានការតបតវិញដូចខាងក្រោម៖
១-បង្កកទ្រព្យសកម្ម អចលនទ្រព្យ និងទ្រពសម្បត្តិប្រភេទផ្សេងទៀត របស់ក្រុមហ៊ុនទាំងនេះនៅក្នុងប្រទេសចិន។
២- មិនផ្តល់ទិដ្ឋាការឱ្យអ្នកគ្រប់គ្រង ជាន់ខ្ពស់នៃក្រុមហ៊ុនទាំងនេះ និងមិនអនុញ្ញាតឱ្យពួកគេចូលដែនចិន។
សេចក្តីសម្រេចចិត្តនេះនឹងចូល ជាធរមានចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤តទៅ៕