ព័ត៌មានអន្តរជាតិ

លោក Zelensky៖ ចារកម្មរុស្ស៊ី បានបំពេញការងារជោគជ័យ មកលើក្រុមមន្ត្រីយោធាជាន់ខ្ពស់ របស់អ៊ុយក្រែន

RT News

បរទេស៖ យោងតាការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានអះអាងថា ការវាយលុកទ្រង់ទ្រាយធំរបស់ អ៊ុយក្រែនកាលពីឆ្នាំមុន ទំនងជាត្រូវបានរារាំងដោយសារតែ ចារកម្មរុស្ស៊ីដែលកំពុងប្រតិបត្តិការនៅទីក្រុងគៀវ ហើយទោះ​បីជាយ៉ាងណាក្តី លោកប្រធានាធិបតី បានអះអាង លោកនឹងសន្យាថាការវាយលុកលើកក្រោយម្តងទៀត ដើម្បីទទួលបានជោគជ័យឡើងវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមហ៊ុនសារព័ត៌មានអាល្លឺម៉ង់ Axel Springer ដែលត្រូវបានបោះពុម្ពផ្សាយដោយ Politico និងសារព័ត៌មានផ្សេងទៀតកាលពីថ្ងៃអង្គារ លោក Zelensky បានសារភាពថា ការវាយប្រហារដោយយោធារបស់ ទីក្រុងគៀវកាលពីឆ្នាំមុនដែលបានចាប់ផ្តើមកាលពីខែមិថុនា មុននឹងមានការជាប់គាំង នៅក្នុងវិស័យការពារជាតិរុស្ស៊ី មិនទទួលបានជោគជ័យខ្លាំងនោះទេ។

មេដឹកនាំ​អ៊ុយក្រែននេះ​បាន​ផ្តល់​យោបល់​ថា ការ​បំផ្លិចបំផ្លាញ​ពី​ខាងក្នុង​គឺ មូលហេតុនៃការបរាជ៧យហើយ គាត់បាននិយាយថា ជនជាតិរុស្ស៊ីបានដឹងពីកន្លែងដែលយើង នឹងវាយប្រហារជាមុន ដោយបន្ថែមថា ប្រវត្តិសាស្រ្តនឹងប្រាប់ ពីរបៀបដែលទីក្រុងម៉ូស្គូអាចស្ទាក់ចាប់ផែនការ របស់គៀវនៅពេលខាងមុខណាមួយ។

លោកZelensky ក៏​បាន​ព្រមាន​អ្នក​គាំទ្រ​លោក​ខាង​លិច ​របស់​អ៊ុយក្រែន​ថា វា​នឹង​ក្លាយ​ជា​កំហុស​ធ្ងន់ធ្ងរ​ក្នុង​ការ​ បញ្ឈប់​ការ​បញ្ជូន​អាវុធ​នៅ​ចំណុច​នេះដោយលោកប្រធានាធិបតីបាន ទទួលស្គាល់កាលពីដើមខែនេះថា អ៊ុយក្រែន មិនមានគ្រាប់គ្រប់គ្រាន់ សម្រាប់សកម្មភាពវាយលុកទេហើយថា ខ្លួនអាចគ្រប់គ្រងបានត្រឹមតែការប៉ះប៉ូវ សម្រាប់ឱនភាពគ្រាប់រំសេវជាមួយ យន្តហោះគ្មានមនុស្សបើកប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top