ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរដែលរស់នៅវៀតណាមមានទំនៀមទម្លាប់ស្នេហាជាតិ ឧស្សាហ៍ព្យាយាម មានគំនិត ច្នៃប្រឌិតក្នុងការងារដែលជាផ្ទះថ្មីមុខមាត់ថ្មី អបអរឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរ។
វៀតណាមជាប្រទេសចម្រុះជាតិសាសន៍ ដែលមានក្រុមជនជាតិចំនួន៥៤រស់នៅជាមួយគ្នា។ ក្នុងចំណោមនោះ សហគមន៍ខ្មែរនៅភូមិភាគខាងត្បូងវៀតណាម មានប្រជាជនប្រមាណ ១,៣លាននាក់។
ប្រជាពលរដ្ឋខ្មែរដែលរស់នៅវៀតណាមមានទំនៀមទម្លាប់ស្នេហាជាតិ ឧស្សាហ៍ព្យាយាម មានគំនិត ច្នៃប្រឌិតក្នុងការងារ ការយល់ដឹងអំពីការលើកកំពស់បញ្ញាញាណ កសាងឯកភាពជាតិដ៏អស្ចារ្យ និងវប្បធម៌ដ៏សម្បូរបែប និងប្រកប ដោយភាពចម្រុះ។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសនិងរដ្ឋាភិបាលវៀតណាម បានដាក់ចេញនូវគោលការណ៍ណែនាំ គោល នយោបាយ និងដំណោះស្រាយជាច្រើន ដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ សម្រាប់ ប្រជាជននៅតំបន់ភាគនិរតីជាទូទៅ និងជាពិសេសជនជាតិខ្មែរដែលរស់នៅទីនោះ។ ដោយកត្តាទាំងនេះ ហើយ បានកាត់បន្ថយបន្តិចម្តងៗនូវអត្រាគ្រួសារក្រីក្រ និងបង្កើនប្រាក់ចំណូលជាបន្តបន្ទាប់។ ជីវភាពរស់នៅរបស់ របស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ មានភាពប្រសើរឡើងជាបណ្តើរៗ ទាំងលើផ្នែកសម្ភារៈ និងស្មារតី។ មុខមាត់របស់ភូមិ ស្រុករបស់ពួកគាត់ ក៏មានភាពប្រសើរឡើង បង្កើតឱ្យមានភាពរស់រវើកថ្មីនៅក្នុងតំបន់។
ដោយឡែកនៅខេត្តសុកត្រាំង (Soc Trang) ជាខេត្តដែលមានប្រជាជនខ្មែររស់នៅច្រើនជាងគេក្នុង ប្រទេសវៀតណាម (ប្រមាណ៣០%) ទទួលបានការយកចិត្តទុកដាក់ ចែករំលែក និងលើកទឹកចិត្ត ក្នុងទិដ្ឋភាពជាច្រើនពីថ្នាក់ដឹកនាំ និងសប្បុរសជនទូទាំងប្រទេស និងកម្លាំងនគរបាលប្រជាជនវៀតណាម។ ការអនុវត្តគោលនយោបាយ សង្គមកិច្ចសម្រាប់គ្រួសារពលរដ្ឋខ្មែរក្រីក្រ ដែលជួនបការលំបាកលើបញ្ហា លំនៅឋាន នៅខេត្តសុកត្រាំង បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន រួមចំណែកក្នុងការដោះស្រាយ បញ្ហាសន្តិសុខសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។
ជាក់ស្តែង ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ “ទូទាំងប្រទេសពួតដៃគ្នាដើម្បីជនក្រីក្រ – មិនទុកចោលជនណាម្នាក់” ក្រសួងនគរបាលវៀតណាម សហការជាមួយអាជ្ញាធរ ខេត្តសុកត្រាំង បានអនុវត្តយុទ្ធនាការ និងឧបត្ថម្ភថវិកាដើម្បីសាងសង់ផ្ទះចំនួន ១ ២០០ខ្នង ជូនប្រជាជនក្រីក្រ ជួបការលំបាក លើបញ្ហាលំនៅឋាន នៅខេត្តសុកត្រាំង។ កម្មវិធីនេះចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំ២០២៣ ហើយការបញ្ចាប់ ដោយជោគជ័យ និងប្រគល់ផ្ទះជូនពលរដ្ឋនៅដើមឆ្នាំ២០២៤នេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គឺពលរដ្ឋខ្មែរអបអរចូលឆ្នាំថ្មីប្រពៃណីជាតិផង និងឡើងគេហដ្ឋាថ្មីផង។
លំនៅឋានដែលឧបត្ថម្ភថវិកាដើម្បីសាងសង់ ដោយក្រសួងនករបាលវៀតណាម សហការ ជាមួយអាជ្ញាធរ ខេត្តបានធ្វើយុទ្ធនាការនេះ ដែលមានផ្ទៃក្រឡា ៤0ម៉ែត្រការ៉េ ជញ្ជាំងធ្វើអំពី បេតុងរឹង ប្រើប្រាស់សម្ភារៈមានគុណាពខ្ពស់ និងសមត្ថភាពអាចទប់ទល់នឹងទឹកភ្លៀង និងខ្យល់ព្យុះបាន។
កម្មវិធីជំនួយឧត្តម្ភសាងសង់លំនៅឋាន ដែលដឹកនាំដោយក្រសួងនគរបាលវៀតណាម សហការជាមួយអាជ្ញាធរខេត្ត សុកត្រាំងនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន ដើម្បីសម្រេចឱ្យបាន នូវគោលដៅជាតិ និងគោលនយោបាយជនជាតិ របស់បក្សកុម្មុយនិស្តនិងរដ្ឋវៀតណាម ដែលបាននឹងកំពុងបើកដំណើរការដើម្បីឱ្យជីវភាពរស់នៅដ៏សម្បូរសប្បាយ របស់ប្រជាពលរដ្ឋខ្មែរនៅភូមិភាគនិរតី និយាយរួម និងខេត្តសុកត្រាំងនិយាយដោយឡែក ជាពិសេសអ្នកភូមិ នៅតាមទីជនបទនានា មានការផ្លាស់ប្ដូរ ពីមួយថ្ងៃទៅមួយថ្ងៃ។
ងាកមកតំបន់ដែលមានជនជាតិខ្មែរមួយចំនួនធំរស់នៅប្រទេសវៀតណាម (សុកត្រាំង ត្រាវិញ គៀនយ៉ាង អានយ៉ាង បាកលាវ…) យើងអាចឃើញថា មានការផ្លាស់ប្ដូរនៅទូទាំងភូមិ និងស្រុក។ បណ្តាញផ្លួវតភ្ជាប់ខ្វាត់ខ្វែង មានភ្លើងបំភ្លឺផ្ទះ។ ផ្ទះដែលមានជញ្ជាំងដ៏ស្រស់ស្អាត បានជំនួសផ្ទះចាស់ដែលមានភាពទ្រុឌទ្រោមពីអតីតកាល។ ការផ្លាស់ប្តូរកំពុងកើតឡើងយ៉ាងឆាប់រហ័ស ដែលសូម្បីតែប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិ ស្រុកក៏ស្ទើរតែនឹកស្មានមិនដល់។ ដោយសារតែរាប់ទស្សវត្សរ៍មុន យើងនៅតែខ្វល់ខ្វាយអំពីអាហារ ជារៀងរាល់ថ្ងៃ ដូច្នេះតើយើងអាចហ៊ានគិតគូរពីការសាងសង់ផ្ទះ និងក្លាយជាអ្នកមានដោយរបៀបណា? ឥឡូវនេះ តំបន់ដែលមានជនរួមជាតិខ្មែរយ៉ាងច្រើនកុះករ សុទ្ធតែមានផ្លូវជនបទតភ្ជាប់ទៅឃុំ ភូមិ មានមន្ទីរពេទ្យ និងសាលារៀនជាដើម។ មុខមាត់របស់ភូមិស្រុក មានភាពស្រស់ស្អាត និងស៊ីវិល័យ ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើង។ ទន្ទឹមនឹងការជំរុញការវិនិយោគ និងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាជ្ញាធរមូលដ្ឋាន ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន ក៏បានអនុវត្តគោលនយោបាយ ជួយដល់ផលិតកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការទទួលបានកម្ចីអនុគ្រោះ បង្កើតគំរូសេដ្ឋកិច្ចកសិកម្មប្រកបដោយនិរន្តរភាព ជាដើម។
ពីចំណុចទាំងនេះ គឺប្រជាពលរដ្ឋមាន លក្ខខណ្ឌ និងការលើកទឹកចិត្តក្នុងការអភិវឌ្ឍន៍ផលិតកម្មបង្កើនប្រាក់ចំណូល ធ្វើឱ្យជីវិត របស់ពួកគាត់មានស្ថេរភាពជាបន្តបន្ទាប់។
ដោយមានការចូលរួម និងការទទួលខុសខ្ពស់របស់អាជ្ញាធរពីថ្នាក់កណ្តាល ដល់មូលដ្ឋាន មុខមាត់ នៅទីជនបទនៃតំបន់ដែលមានជនជាតិខ្មែរ កំពុងមានការច្នៃប្រឌិត និងអភិវឌ្ឍន៍ឥតឈប់ឈរ។
ការអប់រំ និងការបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិចកំពុងត្រូវបានបង្កើតថ្មីជាបន្តបន្ទាប់ កម្រិតចំណេះដឹង និង គុណភាពនៃធនធានមនុស្សត្រូវបានកែលម្អ។ សកម្មភាពវប្បធម៌ និងសិល្បៈជាច្រើនត្រូវបានរៀបចំឡើង មិនត្រឹមតែដោយមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករទេ (ដូចជាពិធីបុណ្យ អកអំបុក ការប្រណាំងទូកង ពិធីបុណ្យប្រណាំងគោ) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។
រដ្ឋាភិបាលវៀតណាម បានដាក់ចេញគោលការណ៍ណែនាំ និងគោលនយោបាយទូលំទូលាយជាច្រើន ស្របតាមតម្រូវការ នៃស្ថិរភាព និងការអភិវឌ្ឍន៍ នៃតំបន់ជនជាតិភាគតិចទូទៅនិយាយជារួម និងតំបន់ជនជាតិ ខ្មែរភាគខាងត្បូងនិយាយដោយឡែក។ ខ្លឹមសារនៃគោលនយោបាយកាន់តែមានភាពចម្រុះ និងទូលំទូលាយ ហើយប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីវិនិយោគ គម្រោង និងគោលនយោបាយគាំទ្រកាន់តែមានភាពប្រសើរ ឡើង។ ជារៀងរាល់ឆ្នាំ អាជ្ញាធរមូលដ្ឋាន នៃខេត្តនានា តែងតែផ្តល់អាទិភាពលើធនធាន ក្នុងការវិនិយោគ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម នៅតំបន់ទាំងនោះ ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រ ដោះស្រាយបញ្ហាសន្តិសុខសង្គម យកចិត្តទុកដាក់លើការ អភិវឌ្ឍន៍ធនធានមនុស្ស ថែរក្សា និងលើកកំពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍ ជនជាតិ នីមួយៗ។ ចំណុចទាំងនេះ គឺបានរួមចំណែកយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មី ទាំងលើជីវភាពរស់នៅ សេដ្ឋកិច្ច វប្បធម៌ និងបញ្ញាញាណ នៅក្នុងតំបន់ដែលមានប្រជាជនខ្មែរយ៉ាងច្រើន ពង្រឹងប្រពៃណី នៃសាមគ្គីភាព និងជំនួយទៅវិញទៅមក បង្កើតទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់បក្សកុម្មុយនិស្ត និងរដ្ឋវៀតណាម៕