ព័ត៌មានអន្តរជាតិ

អាមេរិកសន្យាថា នឹងមិនសម្លាប់ស្ថាបនិក របស់ WikiLeaks លោក Assange ឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វអន្តរជាតិ ជាច្រើនបានរាយការណ៍ កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រម លើលក្ខខណ្ឌមួយចំនួនទាក់ទង នឹងការកាត់ក្តីដ៏ចម្រូងចម្រាស របស់ស្ថាបនិក WikiLeaks លោក Julian Assange ប្រសិនបើគាត់ ត្រូវបានធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការ ចោទប្រកាន់ពីបទចារកម្ម។

ការធានាដែលបានចុះហត្ថលេខា ដែលត្រូវបានចែករំលែកនៅលើ X ដោយអ្នកឆ្លើយឆ្លងព័ត៌មាន New York Times អ្នកស្រី Megan Specia ដែលជាក់ស្តែងធានាថា ជនជាតិអូស្ត្រាលីវ័យ ៥២ឆ្នាំរូបនេះ នឹងអាចពឹងផ្អែកលើវិសោធនកម្ម លើកដំបូងរបស់រដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក ដែលការពារសិទ្ធិបញ្ចេញមតិ នឹងមិនមានការរើសអើង ឡើយ។

គួរឲ្យដឹងដែរថានៅក្នុងរបាយការណ៍ដដែលនេះ បានសរសេរទៀតថា នៅ​ក្នុង​ការ​កាត់​ទោស​ ដោយ​សារ​តែ​សញ្ជាតិ​របស់​គាត់ ហើយ​នឹង​មិន​ប្រឈម​មុខ​នឹង​ទោស​ប្រហារ​ជីវិត ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស​៕

ប្រែសម្រួល៖ស៊ុនលី

To Top