ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Ruang ផ្ទុះជាថ្មីម្តងទៀត ក្រោយធ្វើការជម្លៀសពលរដ្ឋ រាប់ពាន់នាក់

AFP

តាហ្គូឡានដង់៖ ភ្នំភ្លើងមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅដាច់ស្រយាលមួយ បានភាយផេះចេញភ្នំភ្លើងប៉ើងទៅឡើង លើមេឃនៅថ្ងៃសុក្រនេះ ក្រោយពីការផ្ទុះជិតពាក់កណ្តាល រាប់សិបដងកាលពីដើមសប្តាហ៍នេះ បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន នៅគ្រាដែលថ្មបានរលាយ បានធ្លាក់មកលើភូមិរបស់ពួកគេ ។

ភ្នំភ្លើង Ruang ស្ថិតនៅតំបន់ខាងក្រៅបំផុតនៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្ទុះឡើងកាលពីល្ងាចថ្ងៃអង្គារ ដោយធ្វើឱ្យមានការលាយបញ្ចូលគ្នា នៃកម្អែពណ៌ទឹកក្រូច ផេះបានភាយឡើងខ្ពស់ និងមានផ្លេកបន្ទោរនៅភ្នំភ្លើងនោះ ។

ក្រុមមន្ត្រីបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ភ្នំភ្លើង Ruang បានស្ងប់ស្ងាត់ ប៉ុន្តែវាបានចាប់ផ្តើមភាយផេះម្តងទៀត នៅប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីអាជ្ញាធរបានរក្សាកម្រិត ប្រកាសអាសន្នខ្ពស់បំផុត និងបានប្រាប់ដល់អ្នកស្រុកឱ្យនៅឆ្ងាយ ពីតំបន់ហាមឃាត់ចម្ងាយ៦គីឡូម៉ែត្រ។

អ្នកស្រុកឈ្មោះ Riko អាយុ៣០ឆ្នាំជាអ្នករស់នៅលើកោះ Tagulandang បាននិយាយថា “ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្នំបានផ្ទុះម្តងទៀត ។ យើងមានការភ័យខ្លាចណាស់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top