បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tupolev Tu-22M3 ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសរុស្ស៊ីបានធ្លាក់នៅតំបន់ Stavropol ភាគខាងត្បូងរបស់ប្រទេស។
ឧបទ្ទវហេតុនេះ ត្រូវបានគេមើលឃើញថា គឺបណ្តាលមកពីការគាំងនៃផ្នែកបច្ចេកទេស បានកើតឡើង ខណៈដែលយន្តហោះកំពុងត្រឡប់ ទៅមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីបេសកកម្មប្រយុទ្ធ មួយដែរទោះបីជាយ៉ាងណា វាមិនបានមានផ្ទុកអាវុធនៅពេលធ្លាក់នោះទេ។
យោងតាមការបញ្ជាក់ដោយអភិបាលក្រុង លោក Vladimir Vladimirov បានរាយការណ៍ថា សមាជិកនាវិកម្នាក់ត្រូវបានបាត់បង់ជីវិត និងពីរនាក់ត្រូវបានគេចចេញជាបន្ទាន់ ទៅកន្លែងសុវត្ថិភាព។
គួរឲ្យដឹងដែរថាវីដេអូជាច្រើនកំពុងចរាចរលើអ៊ីនធឺណិត ដែលបង្ហាញពីពេលនៃការធ្លាក់យន្តហោះហើយ យន្តហោះ Tu-22 អាចត្រូវបានគេឃើញ នៅក្នុងពួកវាវិលនៅលើអាកាស ហើយធ្លាក់ចុះ ដោយមានភ្លើងឆេះចេញពីផ្នែកកន្ទុយរបស់វាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី