បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអះអាងកាលពីថ្ងៃសុក្រ ថា មេដឹកនាំសហភាពអឺរ៉ុប និងអង្គការណាតូ មានសក្តានុពលក្នុងការដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសអ៊ុយក្រែន។
លោកបានព្រមានទៀតថា ទីក្រុងប្រ៊ុសែល មើលឃើញជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវជា កម្មសិទ្ធិ របស់ខ្លួន ហើយនៅពេលនេះ ហើយកំពុងខកខានក្នុងការពិចារណាលើហានិភ័យដែលកើតចេញពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនោះផងដែរ។
លោក Orban បានបន្តថា ទោះបីជា៖លុយ និងសព្វាវុធទាំងអស់ ស្ថានភាពមិនប្រសើរឡើង សម្រាប់ទីក្រុងគៀវក៏ដោយ តាមពិតទៅ វាកាន់តែអាក្រក់ទៅៗយើងនៅសល់តែមួយជំហ៊ានទៀតប៉ុណ្ណោះពីអ្វីដែលលោកខាងលិច នឹងបញ្ជូនកងទ័ពទៅអ៊ុយក្រែនហើយនេះនឹងក្លាយ ទៅជាចរន្តនៃសង្រ្គាមដែលអាចអូសអឺរ៉ុបចូលកាន់តែជ្រៅ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុង Budapest នឹងមិនអនុញ្ញាតឱ្យខ្លួនត្រូវបានអូសទាញចូលទៅក្នុងអរិភាពឡើយ ហើយ នឹងមិនចូល សង្រ្គាមទាំងសងខាងនេះបើយោងតាមការបញ្ជាក់ដោយ នាយករដ្ឋមន្ត្រីដដែលនរូបនេះនិងដោយបន្ថែមថា ប្រទេសរបស់គាត់ ត្រូវតែឈរដើម្បីសន្តិភាព នៅគ្រប់ទីកន្លែង រួមទាំងនៅទីក្រុងប្រ៊ុសែល វ៉ាស៊ីនតោន អង្គការសហប្រជាជាតិ និងណាតូដែរ៕
ប្រែសម្រួល៖ស៊ុនលី