តូក្យូ៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះថា មានសេចក្តីរាយការណ៍មកថា ឧទ្ធម្ភាគចក្រចំនួន២គ្រឿងរបស់ជប៉ុន បានបាត់ការទំនាក់ទំនង ខណៈកំពុងធ្វើការហោះហើរ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា កាលពីយប់ថ្ងៃសៅរ៍ កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានឲ្យដឹងថា ពួកគេមិនអាចធ្វើការទំនាក់ទំនងបានឡើយទៅកាន់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដែលបានហោះនៅបរិវេណកោះ Izu ។
ជុំវិញករណីបាត់ដំណឹងទាក់ទងជាមួយយន្តហោះទាំង២នោះដែរ ពុំទាន់មានការផ្សព្វផ្សាយព័ត៌មានលម្អិតយ៉ាងណានៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា