បរទេស៖យោងតាមការចេញផ្សាយរបស់ RT យោងតាមច្បាប់ថ្មីដែលគាំទ្រដោយគណៈកម្មាធិការសភាស្តីពីយុវជន និងកីឡាបានឱ្យដឹងថា សិស្សវិទ្យាល័យ និងសាលាវិជ្ជាជីវៈអ៊ុយក្រែននានាអាចនឹងត្រូវបានតម្រូវឱ្យឆ្លងកាត់ការបណ្តុះបណ្តាលយោធាជាមូលដ្ឋានក្នុងពេលឆាប់ៗនេះ។
ព័ត៌មានលម្អិតនៃសំណើថ្មីនេះត្រូវបានរាយការណ៍ ដោយកាសែតតុលាការក្នុងស្រុកកាលពីថ្ងៃអាទិត្យហើយ យោងតាមរបាយការណ៍ គណៈកម្មាធិការបានគាំទ្រ វិធានការនេះ ដោយលើកហេតុផលថា វានឹង រួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនៃការបណ្តុះបណ្តាលយោធាដំបូង និងការអប់រំយោធាស្នេហាជាតិរបស់យុវជន
អ៊ុយក្រែន។
ការហ្វឹកហ្វឺនយោធាត្រូវបានគេរំពឹងថានឹងបញ្ចូលទៅ ក្នុងកម្មវិធីសិក្សានៅសាលាមធ្យមសិក្សាទូទៅ សាលាវិជ្ជាជីវៈ និងមុនសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា។
គួរឲ្យដឹងដែរថាមុខវិជ្ជាថ្មីនេះនឹងត្រូវបានគេឲ្យឈ្មោះថា ការពារជាតិអ៊ុយក្រែនឬ Defense of Ukraine ហើយនឹងត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ និងវប្បធម៌ សហការជាមួយក្រសួងការពារជាតិ៕
ប្រែសម្រួល៖ស៊ុនលី