វ៉ាស៊ីនតោន៖ បេសកជនចិនមួយរូប បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ធ្វើការជាមួយប្រទេសចិន និងស្វែងរកវិធីត្រឹមត្រូវ ដើម្បីឈានទៅរកយុគសម័យថ្មី ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក នៅក្នុងសុន្ទរកថាមួយក្នុងពិធីបើកសន្និសីទ Harvard Kennedy School China Conference 2024 ឲ្យដឹងថា “ចំពេលមានព្យុះភ្លៀងខ្លាំង យើងត្រូវទាញរួមគ្នា មិនមែនដកថយនោះទេ។ ជម្រើសរបស់ចិន គឺច្បាស់លាស់ និងរឹងមាំ យើងនឹងផ្តោតលើការសម្រេចបាន នូវទំនើបកម្មរបស់ចិន ហើយជាអន្តរជាតិ យើងនឹងបង្កើតសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ”។
សម្រាប់ការបន្តធ្វើទំនើបកម្មរបស់ចិន និងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ បរិយាកាសអន្តរជាតិប្រកបដោយ សន្តិភាពគឺជាការចាំបាច់ និងស្ថិរភាពចិន-អាមេរិក លោកបានអះអាងថា ទំនាក់ទំនងគឺសំខាន់។
ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការ ខិតខំប្រឹងប្រែងរួមគ្នា ជាមួយភាគីសហរដ្ឋអាមេរិក និងចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរ ដើម្បីប្រែក្លាយ “ចក្ខុវិស័យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ” ឱ្យក្លាយជាការពិត និងដឹកនាំទំនាក់ទំនងឆ្ពោះទៅមុខ តាមគន្លងនៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព។
លោក Xie បានលើកឡើង ៥ចំណុចទាក់ទងនឹងទំនាក់ទំនងចិន-អាមេរិកថា ភាគីទាំងពីរគួរតែរួមគ្នាអភិវឌ្ឍការ យល់ឃើញត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការដែលមាន ផលប្រយោជន៍ទៅវិញទៅមក ទំនួលខុសត្រូវជាស្មាជាប្រទេសសំខាន់ និងជំរុញការផ្លាស់ប្តូរប្រជាជនទៅប្រជាជន ៕
ប្រែសម្រួល ឈូក បូរ៉ា