អត្ថបទ

ព្រឹត្តិការណ៍ប្រកួតបាល់ទះ WURKZ Special Volleyball Cup 4×4 2024 ឈានដល់វគ្គជម្រុះ ក្នុងពូល ឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី ២២-២៨ មេសា ឆ្នាំ២០២៤

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទះ WURKZ Special Volleyball Cup 4×4 2024 នឹងឈានមកដល់ ការប្រកួតវគ្គជម្រុះ ក្នុងពូលចាប់ពីថ្ងៃទី ២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រោមការឧបត្ថម្ភ របស់ភេសជ្ជៈប៉ូវកម្លាំងវើក មកដល់ពេលនេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ WURKZ Special Volleyball Cup 4×4 2024 បានឈានមកដល់វគ្គជម្រុះក្នុងពូលហើយ ដែលមានសមាសភាពក្រុមប្រកួត សរុបចំនួន ១៥ក្រុម។ ក្រុមប្រកួតទាំង១៥ក្រុម គឺជាការរួមបញ្ចូលក្រុមដែលទទួលបានពីការប្រកួតប្រជែង តាមភូមិភាគចំនួន ១០ និងក្រុមខ្លាំងនៅរាជធានីភ្នំពេញ ចំនួន ៥ក្រុម។ 

ចំពោះប្រាក់រង្វាន់ សម្រាប់ជ័យលាភី ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះ WUKRZ Special V volleyball Cup 4×4 2024 រួមមាន៖

ម្ចាស់ជ័យលាភីវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានៈ

• ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់១, មេដាយមាស១ និងប្រាក់រង្វាន់ជ័យលាភី ជាក្រុម ៥០,០០០,០០០លានរៀល

• ចំណាត់ថ្នាក់លេខ ២ ទទួលបានមេដាយប្រាក់១ និងប្រាក់រង្វាន់ជាក្រុម ២០,០០០,០០០លានរៀល

• ចំណាត់ថ្នាក់លេខ ៣ ទទួលបានមេដាយសំរឹទ្ធ១ និងទទួលបានប្រាក់រង្វាន់ ១២,០០០,០០០លានរៀល

ពានរង្វាន់ឯកត្តជន

• ៥ពានរង្វាន់

• ក្នុងមួយពាន ទឹកប្រាក់រង្វាន់៖ ចំនួន ១,០០០,០០០លានរៀល

បងប្អូនដែលជាអ្នកគាំទ្រ អាចចូលរួមទស្សនាផ្ទាល់ ដោយសេរីក្នុងព្រឹត្តិការណ៍បាល់ទះ WURKZ Special Volleyball Cup 4×4 2024 ចាប់ពីម៉ោង ៩ព្រឹកតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

WURKZ បង្កើនថាមពលឥតឈប់ឈរ!

To Top