បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បានអះអាងថា សម័យកាលនៃឥន្ធនៈហ្វូស៊ីល នៅក្នុងទិន្នផលថាមពលពិភពលោក គឺជិតដល់ទីបញ្ចប់ហើយ ដោយបន្ថែមថាប្រទេសរបស់លោកមាន
គោលបំណងផលិតថាមពលអគ្គិសនីចំនួន ៨០ភាគរយ ពីប្រភពកកើតឡើងវិញនៅឆ្នាំ ២០៣០ខាងមុខនេះប៉ុណ្ណោះ ។
ឧស្សាហកម្មអាល្លឺម៉ង់អស់ជាច្រើន ទសវត្សរ៍បានពឹងផ្អែកលើឧស្ម័នរុស្ស៊ី ដែលមានតំលៃថោកសមរម្យ និងក្នុងកម្រិតប្រេងតិចជាងប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការផ្ទុះឡើងនៃ ជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ការនាំចូលថាមពលពីទីក្រុងមូស្គូ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការប្រកួតប្រជែងរបស់ អាជីវកម្មអាល្លឺម៉ង់ជាច្រើន ។
នៅឆ្នាំ២០២០ សហភាពអឺរ៉ុបបានបង្ហាញយុទ្ធសាស្រ្ត កិច្ចព្រមព្រៀងបៃតងរបស់ខ្លួន សម្រាប់ប្លុកនេះឱ្យក្លាយជាអព្យាក្រឹតអាកាសធាតុ នៅពាក់កណ្តាលសតវត្ស។
ថ្លែងនៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្ម Hanover កាលពីថ្ងៃអាទិត្យ លោក Scholz បាននិយាយថា៖ យុគសម័យនៃឥន្ធនៈហ្វូស៊ីល កំពុងឈានមកដល់ទីបញ្ចប់ហើយ ឧស្សាហកម្មអាល្លឺម៉ង់នឹងត្រូវរៀបចំ ប្រតិបត្តិការរបស់ខ្លួនឡើងវិញ
ប៉ុន្តែមិនមែនគ្រប់ដំណើរការបច្ចេកវិជ្ជាទាំងអស់ អនុញ្ញាតឱ្យមានការបញ្ចេញកាបូន យ៉ាងឆាប់រហ័សនោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី