ព័ត៌មានអន្តរជាតិ

ជនជាតិអ៊ុយក្រែន មួយចំនួនជឿជាក់ថា កញ្ចប់៦១ពាន់លានដុល្លារ ជំនួយនោះនឹងមិន អាចបញ្ឈប់រុស្សីឡើយ

បរទេស៖យោងតាមការចេញផ្សាយ របស់ RT កញ្ចប់ជំនួយថ្មី របស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យការតស៊ូរបស់ទាហាន អ៊ុយក្រែនកាន់តែរឹងប៉ឹង ប៉ុន្តែនឹងមិនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់កម្លាំង ក្នុងជម្លោះជាមួយរុស្ស៊ីនោះទេ
នេះបើតាមការរាយការណ៍ របស់មន្ត្រីនៅទីក្រុងគៀវ និងអ្នកវិភាគយោធា បានប្រាប់កាសែត Financial Times ។

សភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃសៅរ៍បានអនុម័តកញ្ចប់សន្តិសុខចំនួន៦១ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ បន្ទាប់ពីសភាបានឈ្លោះប្រកែកគ្នាជាច្រើនខែជុំវិញការទាមទាររបស់គណបក្សសាធារណរដ្ឋសម្រាប់
សេតវិមានដើម្បីបង្កើនសន្តិសុខនៅតាមព្រំដែនម៉ិកស៊ិក។

សេចក្តីព្រាងច្បាប់នេះនៅតែត្រូវអនុម័ត ដោយព្រឹទ្ធសភាដែលភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ និងចុះហត្ថលេខាដោយប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden ។

ទោះបីជាកញ្ចប់ថ្មីនេះ បានជំរុញ ឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky អះអាងថាប្រទេសរបស់គាត់ នៅតែអាចយក ឈ្នះរុស្ស៊ីបានក៏ដោយ ក៏មន្ត្រីជាច្រើននៅទីក្រុងគៀវ មិនសូវសាទរទេ ដោយ
លើកហេតុផលថាវា ទំនងជាមិនផ្លាស់ប្តូរស្ថានភាព របស់ទីក្រុងគៀវ នៅជួរមុខនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top