ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បានឲ្ុដឹងថា ប្រទេសចិន មិនចាត់ទុកអន្ទាក់ Thucydides ជាផ្នែកមួយ ដែលមិនអាចជៀសបាននៃទំនាក់ទំនង របស់ខ្លួនជាមួយ សហរដ្ឋអាមេរិកនោះទេ ហើយដើម្បីជៀសវាងការបោះជំហាន ចូលទៅក្នុងវា ទីក្រុងវ៉ាស៊ីនតោន គួរតែព្យាយាមធ្វើការ ជាមួយទីក្រុងប៉េកាំង។
លោក Xie បានធ្វើការកត់សម្គាល់ កាលពីថ្ងៃសុក្រក្នុងអំឡុង ពេលជជែកគ្នាលេង ជាមួយព្រឹទ្ធបុរសស្ថាបនិកនៃសាលា Harvard Kennedy លោក Graham Allison ដែលសៀវភៅរបស់លោក ដែលមានចំណងជើងថា “Destined for War: តើអាមេរិក និងចិនអាចគេចផុតពីអន្ទាក់របស់ Thucydides បានទេ?”
ចាប់តាំងពីការបោះពុម្ពផ្សាយរបស់ខ្លួននៅក្នុងឆ្នាំ២០១៨ បានក្លាយជាការត្រូវតែអានសម្រាប់អ្នកដែលលះបង់ ឬចាប់អារម្មណ៍ក្នុងការសិក្សាអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
លោក Xie បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅសកលវិទ្យាល័យ Harvard ឲ្យដឹងថា “តាំងពីដំបូងមក ចិនមិនឃើញអន្ទាក់ Thucydides” ជារឿងដែលជៀសមិនរួចនោះទេ ឥឡូវនេះយើងទាំងអស់គ្នាបានដឹងពីគ្រោះថ្នាក់ខ្លាំងនៃ ‘Thucydides Trap’ ហេតុអ្វីបានជាយើង នៅតែលោតចូលទៅក្នុងវា?
ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយភាគីសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីលើកកម្ពស់ការ អភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាព នៃប្រទេស ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។
លោកបន្ដថា ភាគីចិន បានបង្ហាញភាពស្មោះត្រង់ ក្នុងកិច្ចសហប្រតិបត្តិការលើបញ្ហា កង្វល់របស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការសន្ទនា និងកិច្ចសហប្រតិបត្តិការ គួរតែមានលក្ខណៈទៅវិញទៅមក និងផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយគេមិនអាចផ្តោត លើផលប្រយោជន៍ផ្ទាល់ខ្លួនបានទេ។
លោកបានបន្ថែមថា គេសង្ឃឹមថា ភាគីអាមេរិកនឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ របស់មេដឹកនាំរបស់ពួកគេលើបញ្ហា ដែលព្រួយបារម្ភ ចំពោះភាគីចិន។
ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការ ក្នុងស្មារតីទៅវិញទៅមក ហើយគ្រប់គ្រងការខ្វែងគំនិតគ្នាដោយប្រយ័ត្នប្រយែង ដើម្បីបង្វែរ “ចក្ខុវិស័យទី ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ” ដែលបង្កើតឡើងក្នុងកំឡុង កិច្ចប្រជុំកំពូលចិន-អាមេរិក នៅសហរដ្ឋអាមេរិក ក្លាយជាការពិត និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃប្រទេសចិន-អាមេរិក។
ដោយកត់សម្គាល់ថា ពិតជាមានការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត បាននិយាយថា ប្រជាជនចិន មិនខ្មាស់អៀនពីការប្រកួតប្រជែងនោះទេ ប៉ុន្តែការប្រកួតប្រជែង ត្រូវតែមានភាពយុត្តិធម៌ ៕
ប្រែសម្រួល ឈូក បូរ៉ា