ព័ត៌មានអន្តរជាតិ

សង្រ្គាមបន្ដអូសបន្លាយ ជនភៀសខ្លួនអ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ការស្នាក់ នៅរយៈពេលយូរ នៅក្នុងប្រទេសជប៉ុន

kyodo

តូក្យូ៖ ដោយគ្មានទីបញ្ចប់ នៃសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី កាលពីជាង ២ឆ្នាំមុន អ្នកជម្លៀសអ៊ុយក្រែននៅក្នុងប្រទេសជប៉ុន ត្រូវប្រឈមមុខនឹងការពិតថា ការវិលត្រឡប់ទៅប្រទេស កំណើតមិនមែនជាជម្រើស ជាក់ស្តែង សម្រាប់អនាគត ដ៏ខ្លីខាងមុខនោះទេ ខណៈដែលពួកគេត្រៀមស្នាក់ នៅប្រទេសម្ចាស់ផ្ទះរបស់ពួកគេ សម្រាប់រយៈពេលវែង។

ខណៈពេលដែលអ្នកជម្លៀសត្រូវតែជំនះឧបសគ្គខ្ពស់នៃការទទួលបានជំនាញភាសាជប៉ុន ដើម្បីសម្រេចបាននូវជីវិត ដែលមានស្ថិរភាពនៅ ក្នុងប្រទេសជប៉ុន អ្នកជម្លៀសអ៊ុយក្រែន កំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាមនុស្សពឹង ផ្អែកលើខ្លួនឯងកាន់តែច្រើនជាមួយ នឹងជំនួយពីក្រុមគាំទ្រ។

ពួកគេក៏កំពុងទទួល បានអត្ថប្រយោជន៍ផងដែរ ពីប្រព័ន្ធដែលបង្កើតឡើង ដោយរដ្ឋាភិបាលជប៉ុនកាលពីឆ្នាំមុន ដើម្បីផ្តល់សិទ្ធិឱ្យជនបរទេស ដែលភៀសខ្លួនចេញពីតំបន់ជម្លោះ ដូចជាទិដ្ឋាការការងាររបស់អ៊ុយក្រែន ដោយអនុញ្ញាតឱ្យមានស្ថានភាពស្នាក់នៅរយៈពេលវែង។

នៅភាគនិរតីនៃទីក្រុង Beppu នៅពាក់កណ្តាលខែមីនា លោក Hidefumi Yamaguchi អ្នកបកប្រែភាសារុស្សី បានផ្តល់មេរៀន ស្តីពីភាសាជប៉ុននៅក្នុងថ្នាក់មួយ ដែលមានការចូលរួមដោយអ្នកជម្លៀស ជនជាតិអ៊ុយក្រែន ៧នាក់។

លោក Yamaguchi បានពន្យល់ពីរបៀប ដែលទិដ្ឋភាព នៃវេយ្យាករណ៍ពហុវចនៈរបស់ជប៉ុន ប្រៀបធៀបជាមួយភាសារុស្សី ហើយបានឆ្លើយតបទៅនឹងសំណួររបស់ពួកគេ។ ភាសារុស្សីត្រូវបាននិយាយយ៉ាងទូលំទូលាយ នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសនៅភាគខាងកើតនៃប្រទេស និងតំបន់ទីក្រុង ហើយអ្នកចូលរួមប្រើប្រាស់ភាសា ដើម្បីសួរសំណួររបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top