ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ៖ អ៊ុយក្រែនបាត់បង់ជីវិតយោធា របស់ខ្លួនដល់ទៅ កន្លះលាននាក់ រួចទៅហើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងកាលពីថ្ងៃអង្គារថា ការខាតបង់យោធា របស់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២
បានកើនឡើងដល់ជិត ៥០ម៉ឺននាក់ ។

លោក Shoigu បានប្រាប់កិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា កងកម្លាំងរុស្ស៊ីមានគំនិតផ្តួចផ្តើមនៅជួរមុខ ហើយកំពុងរុញច្រាន គូប្រជែង របស់ពួកគេមកវិញ ដោយលោក ​បាន​បន្ថែម​ថា សម្ពាធ​នេះ​រារាំង​កង ទ័ព​របស់​ក្រុង​គៀវ​មិន​ ឱ្យ​កាន់​ តំណែង​ការពារ​របស់​ខ្លួន។

រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានថ្លែងសុន្ទរកថាផងដែរអំពីការបែងចែកជំនួយយោធាដែលរំពឹង ទុករបស់អាមេរិកជាង ៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវដែល លោកបានកត់ សម្គាល់វាគឺជាថា វិធានការនេះ
ទប់ស្កាត់ការ ដួលរលំ នៃកងកម្លាំងអ៊ុយក្រែន ប៉ុន្តែបានព្យាករណ៍ថា កញ្ចប់នេះនឹងមិនប៉ះពាល់ ដល់ស្ថានភាពនៅលើសមរភូមិទេ ព្រោះថា ថវិកាភាគច្រើននឹងបញ្ជូន ទៅផលិតកម្មយោធាអាមេរិកប៉ុណ្ណោះ។

លោក Shoigu បានសាទរចំពោះសមត្ថភាព ផលិតការពារជាតិ និងភាពបត់បែនរបស់រុស្ស៊ីក្នុងការសម្របខ្លួន តាមយុទ្ធសាស្ត្រយោធារបស់ខ្លួនទៅនឹងស្ថានភាពប្រយុទ្ធហើយ លោកបាននិយាយថា ក្រសួងការពារជាតិ
នឹងបន្តការវាយប្រហាររយៈពេលវែង លើមជ្ឈមណ្ឌលដឹកជញ្ជូន និងឃ្លាំងដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់នានា៕

ប្រែសម្រួល៖ស៊ុនលី

To Top