ព័ត៌មានជាតិ

ស្នងការខេត្តកំពត ឲ្យម្ចាស់អាខោន ឈ្មោះ Santakh លុបរូបភាពថត ភ្ជាប់ជាមួយសេះសមុទ្រ បែបអាសអាភាសជាបន្ទាន់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានស្នើឲ្យបុរសម្នាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ “Santakh”ដែលបានបង្ហោះ ក្នុងស្តរីខ្លួន នូវភាពបានថតភ្ជាប់ជាសេះសមុទ្រ បែបលក្ខណៈអាសអាភាស ចេញជាបន្ទាន់ ។

ក្រោយមានការចែកចាយគ្នា ជាបន្តបន្ទាប់នូវរូបភាពនេះ ហើយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្នុងនាមជាអាជ្ញាធរ ខេត្តមួយរូបដែរនោះបានបញ្ចេញមតិនៅព្រឹកថ្ងៃ២៥ មេសាថា “មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួន លោកឯងគិតថា ការថតបែបនេះជាការត្រឹមត្រូវដែរឬទេ? នេះជាទង្វើរគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះ ជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តខ្ញុំ ។ សូមលោកលុបរូបនេះចេញជាបន្ទាន់” ។

បុរសឈ្មោះ Santakhនេះ ត្រូវបានគេដឹងថា ជាអ្នកដើរថតសម្តែងជា Prank ស្ទើរតែគ្រប់រាជធានី-ខេត្ត និងជាតារាក្នុងហ្វេសប៊ុកផងដែរ ៕

To Top