ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់ដ៏កក្រើក៣ដង បំផ្លាញស្ពានដ៏សំខាន់មួយខ្សែ នៅរដ្ឋភាគឦសាន នៃប្រទេសឥណ្ឌា

Indaiatodayne

ញ៉ូដេលី៖ ទីភ្នាក់ងារ Xinhua បានផ្សាយនៅថ្ងៃទី២៤ មេសានេះថា នៅថ្ងៃពុធនេះ យ៉ាងហោចណាស់មានការបំផ្ទុះគ្រាប់បែកចំនួន៣លើក បានបំផ្លាញស្ពានដ៏សំខាន់មួយនៅក្នុងរដ្ឋ Manipur ដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។

គួរបញ្ជាក់ថា ការបំផ្ទុះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ដោយបានបំផ្លាញស្ពានមួយខ្សែនៅក្នុងស្រុក Kangpokpi ។

បើយោងតាមប៉ូលិសបានឲ្យដឹង ការបំផ្ទុះនេះបណ្តាលឱ្យមានរណ្ដៅជាច្រើននៅក្នុងស្ពាន ហើយដូច្នេះបានប៉ះពាល់ដល់ចលនានៃការធ្វើចរាចរណ៍រថយន្តតាមបណ្តោយផ្លូវជាតិលេខ២ ដែលតភ្ជាប់ពី Imphal ទៅ Dimapur ក្នុង Nagaland ។

ទោះជាយ៉ាងនេះក្តី មិនមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសក្នុងការបំផ្ទុះនោះទេ ។

មន្ត្រីប៉ូលិសម្នាក់បានឲ្យដឹងថា “នៅព្រឹកថ្ងៃនេះ នៅម៉ោងប្រហែល១និង១៥ព្រឹក (ម៉ោងនៅក្នុងតំបន់) ការបំផ្ទុះកម្រិតមធ្យមចំនួន៣លើកបានបំផ្លាញស្ពានមួយខ្សែនៅជិត Saparmeina ក្នុងសង្កាត់ Kangpokpi នៃ Manipur” ។ “កងកម្លាំងរដ្ឋាភិបាលបានបិទតំបន់ក្បែរនោះ ហើយស្ពានផ្សេងទៀតកំពុងត្រូវបានស្វែងរក និងត្រួតពិនិត្យ” ។

គិតរហូតមកដល់ពេលនេះ នៅមិនមានក្រុមណាមួយក្នុងរដ្ឋចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top