ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ហៅលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋានខេត្តនៅថ្ងៃទី២៦ មេសាស្អែកនេះ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ។
ការហៅមកសួរនាំនេះ ក្រោយពីលោក SantaKH បានបង្ហោះរូបភាពខ្លួនមួយសន្លឹក នៅក្នុងស្តរីហ្វេសប៊ុកដែលបានថត ភ្ជាប់ជាសេះសមុទ្របែបលក្ខណៈអាសអាភាស ។
ក្រោយឃើញបែបនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានស្នើឲ្យ លុបចេញជាបន្ទាន់ផងដែរនៅព្រឹកថ្ងៃ២៥ មេសានេះ ៕