ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ផ្អាកចេញលិខិតឆ្លងដែន សម្រាប់មនុស្សវ័យចំណាស់ ជាយោធានៅក្រៅប្រទេស

UNN

គៀវ៖ រដ្ឋាភិបាលអ៊ុយក្រែន បានផ្អាកការចេញ និងបន្តលិខិតឆ្លងដែនសម្រាប់បុរស វ័យចំណាស់ជាយោធានៅក្រៅប្រទេស ។

យោងតាមច្បាប់របស់រដ្ឋាភិបាល បុរសជនជាតិអ៊ុយក្រែនដែលមានអាយុពី១៨ដល់៦០ឆ្នាំ ដែលមានសិទ្ធិចូលបម្រើយោធាឥឡូវនេះ អាចទទួលបានលិខិតឆ្លងដែនអ៊ុយក្រែន តែនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ ។

ច្បាប់ថ្មីដែលមានសុពលភាព រហូតដល់ថ្ងៃទី១៨ ខែឧសភា មិនអនុវត្តចំពោះបុរសអ៊ុយក្រែន ដែលត្រូវបានអនុញ្ញាតឱ្យ ឆ្លងកាត់ព្រំដែនអ៊ុយក្រែន នៅក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកនោះទេ ។

កន្លងមក បុរសអ៊ុយក្រែនត្រូវបានអនុញ្ញាតឱ្យ ទទួលឯកសារអត្តសញ្ញាណប័ណ្ណ នៅស្ថានទូតអ៊ុយក្រែន និងពីសេវាធ្វើលិខិតឆ្លងដែនរបស់រដ្ឋ ឯកសារនៃសេវាចំណាកស្រុករដ្ឋ ។

គួររំលឹកថា កាលពីដើមខែនេះ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីរឹតបន្តឹងច្បាប់នៃការចល័តយោធា ដែលណែនាំការពិន័យមួយចំនួន សម្រាប់អ្នកគេចវេស រួមទាំងការរឹតបន្តឹងលើ សេវាកុងស៊ុលផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top