ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំទៅកាន់មេដឹកនាំវៀតណាម គួរយល់ពីសារៈសំខាន់ នៃគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញអធិបតីភាពក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។
ការផ្ដាំទៅកាន់មេដឹកនាំវៀតណាម បែបនេះ ត្រូវបានសម្ដេចតេជោ អះអាងថា មកពីមេដឹកនាំវៀតណាម បានបើកដៃឱ្យថ្នាក់ក្រោមរបស់ខ្លួន វាយប្រហារមកលើកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «កម្ពុជា មិនល្ងង់ជាងវៀតណាម នោះទេ»៕