បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រាប់សភារបស់ប្រទេសលោកកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី គួរ តែមានភាពភ័យខ្លាចការប៉ះទង្គិចជាមួយអង្គការណាតូ ពីព្រោះសង្រ្គាមបែបនេះនឹងបញ្ចប់នៅក្នុងការបរាជ័យដែលមិនអាចជៀសបានសម្រាប់ទីក្រុងមូស្គូ។
ការអត្ថាធិប្បាយរបស់លោក Sikorski ធ្វើឡើងបន្ទាប់ពីមេដឹកនាំអឺរ៉ុបមួយចំនួនបានព្រមានថា រុស្ស៊ីអាចនឹងវាយប្រហាររដ្ឋសមាជិកសហភាពអឺរ៉ុប ប្រសិនបើវាត្រូវបានអនុញ្ញាតឱ្យកម្ចាត់អ៊ុយក្រែននៅលើសមរភូមិ។
លោកបានទទូចថា វាមិនមែនជាយើងលោកខាងលិចដែលគួរខ្លាចការប៉ះទង្គិចជាមួយលោក Putin នោះទេ ប៉ុន្តែវាមានតម្លៃគួររំឭកដល់ប្រជាជនអំពីរឿងនេះដើម្បីបង្ហាញថាការវាយប្រហារដោយរុស្ស៊ីលើសមាជិកណាតូណាមួយ
ហើយវានឹងបញ្ចប់ទៅដោយការបរាជ័យរបស់ទីក្រុងមូស្គូ។
រដ្ឋមន្ត្រីដដែលបាននិយាយថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែជា កតិកាសញ្ញាការពារប៉ុន្តែយ៉ាងណាក៏ដោយ អួតថា ខ្លួនមានបុគ្គលិកយោធាច្រើនជាងបីដង ធនធានពីលើអាកាសបីដង និងកប៉ាល់ចំនួនបួនដងច្រើន ជាងរុស្ស៊ីនៅរងចាំធ្វើកិច្ចការងារនេះជាមួយគ្នា៕ ប្រែសម្រួល៖ស៊ុនលី