ព័ត៌មានអន្តរជាតិ

កម្តៅកើនឡើងកាន់តែខ្លាំងឡើងៗ នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគេ្នយ៍

Afp

បរទេស៖ ពលរដ្ឋរាប់លាននាក់នៅទូទាំងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បានរងនូវផលប៉ះពាល់ដោយសារតែកម្តៅបានបន្តកើនឡើងខ្លាំង ។

កម្តៅខ្លាំង បានបង្ខំឱ្យសាលារៀនទូទាំងប្រទេសបង់ក្លាដេស និងហ្វីលីពីន ផ្អាកថ្នាក់រៀនផ្ទាល់នៅក្នុងសប្តាហ៍នេះ ហើយបានជំរុញឱ្យរដ្ឋាភិបាលចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ ។

កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសថៃឡង់ដ៏ បានចេញការព្រមានជាថ្មីក្រោយពីសន្ទស្សន៍កម្ដៅនៅក្នុងទីក្រុងបាងកកបានឡើងដល់៥២អង្សាសេ ។ រដ្ឋាភិបាលថៃ បានបញ្ជាក់ឲ្យដឹងថា ជំងឺដាច់សរសៃឈាមនៅក្នុងខ្លួនបានសម្លាប់មនុស្សតិចបំផុតចំនួន៣០នាក់នៅក្នុងឆ្នាំនេះ ។

សន្ទស្សន៍កម្តៅ អាចវាស់ដឹងពីសីតុណ្ហភាព ដោយផ្អែកលើសំណើម ។

ការស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងទូលំទូលាយបានរកឃើញថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យរលកកម្តៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងថែមទៀត ។

អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅក្នុងសប្តាហ៍នេះថា តំបន់អាស៊ី គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារអាកាសធាតុ និងគ្រោះថ្នាក់អាកាសធាតុនៅក្នុងឆ្នាំ២០២៣ជាមួយនឹងគ្រោះទឹកជំនន់ និងខ្យល់ព្យុះដែលជាមូលហេតុចម្បងនៃការស្លាប់ និងការបាត់បង់សេដ្ឋកិច្ច ។

នៅក្នុងប្រទេសហ្វីលីពីន ការតាំងទីលំនៅដែលមានអាយុកាលរាប់សតវត្សន៍បានលិចលង់ដោយការសាងសង់ទំនប់នៅភាគខាងជើងនៃប្រទេសក្នុងទសវត្សរ៍ឆ្នាំ១៩៧០បានកើតឡើងម្តងទៀតនៅគ្រាដែលកម្រិតទឹកបានធ្លាក់ចុះដោយសារតែគ្រោះរាំងស្ងួតដែលបង្កផលប៉ះពាល់ដល់តំបន់មួយចំនួននៃប្រទេសនេះ ។

នៅក្នុងខែមីនា មេសា និងឧសភា ជាធម្មតាក្តៅបំផុត និងស្ងួតបំផុតនៅក្នុងប្រទេសប្រជុំកោះមួយនេះ ប៉ុន្តែលក្ខខណ្ឌនៅក្នុងឆ្នាំនេះមានសភាពធ្ងន់ធ្ងរដោយសារបាតុភូតអាកាសធាតុ El Nino ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top