ព័ត៌មានអន្តរជាតិ

ជនចំណាកស្រុក ជាច្រើនកំពុងសម្រុកចាកចេញ ពីអង់គ្លេសទៅអៀរឡង់

Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin បានអះអាងថា ជនចំណាកស្រុកកំពុងសម្រុកទៅកាន់ប្រទេសអៀរឡង់ក្នុងចំនួនកាន់តែច្រើនចាប់តាំង
ពីចក្រភពអង់គ្លេសបានអនុម័តច្បាប់អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបាននិរទេសទៅប្រទេសរវ៉ាន់ដា។

ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំជាមួយប្រទេសរវ៉ាន់ដាក្នុងខែមេសា ឆ្នាំ២០២២សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានបញ្ជូនទៅប្រទេសដែលគ្មានដែនទឹក ខណៈដែល
ការទាមទារសិទ្ធិជ្រកកោនរបស់ពួកគេត្រូវបានដំណើរការ។

ទោះយ៉ាងណាក៏ដោយ តុលាការសិទ្ធិមនុស្សអឺរ៉ុបហៅកាត់ថាECHRបានអន្តរាគមន៍រារាំងជើងហោះហើរការនិរទេសលើកដំបូងពីរខែក្រោយមក ហើយតុលាការកំពូលរបស់ចក្រភពអង់គ្លេសបានសម្រេចថាគម្រោងនេះមិន
ស្របច្បាប់កាលពីខែវិច្ឆិកាឆ្នាំមុន។

គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍នេះ សភាអង់គ្លេសបានអនុម័តច្បាប់ស្តីពីសុវត្ថិភាពរបស់ប្រទេស Rwanda ដែលរដ្ឋាភិបាលនិយាយថានឹងជម្រះផ្លូវសម្រាប់ការហោះហើរចាប់ផ្តើមក្នុងរយៈពេលបីខែខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top