បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ៊ុយក្រែន បានបោះបង់ចោលសេចក្តីព្រាង សន្ធិសញ្ញាសន្តិភាព ជាមួយរុស្ស៊ីក្នុងឆ្នាំ ២០២២ ក្រោមសម្ពាធរបស់អង់គ្លេស។
កិច្ចព្រមព្រៀង ដែលអាចបញ្ចប់ជម្លោះអ៊ុយក្រែន ប៉ុន្មានសប្តាហ៍បន្ទាប់ពីវាបាន ចាប់ផ្តើមត្រូវបានអនុម័តដោយអ្នកចរចា នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែក្រោយមកទីក្រុងគៀវ បានដកខ្លួនចេញ ពីកិច្ចចរចានោះទៅវិញ ។
កាសែតអាល្លឺម៉ង់ Welt បានរាយការណ៍ កាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូបានចេញការទាមទារបន្ថែម បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានគូសបញ្ជាក់រួចមកហើយ ដូចជាការធ្វើឱ្យភាសារុស្សីទៅជាភាសាផ្លូវការទីពីរនៅអ៊ុយក្រែន ដោយបញ្ជាក់ថា
នេះបានបញ្ចប់ក្តីសង្ឃឹម នៃកិច្ចព្រមព្រៀងមួយ។
លោកPeskov បានបដិសេធការអះអាងទាំងនោះកាលពីថ្ងៃសៅរ៍ ដោយលើកឡើងពីសុន្ទរកថារបស់សមាជិកសភាអ៊ុយក្រែន David Arakhamia ដែលបានដឹកនាំគណៈប្រតិភូរបស់ទីក្រុងគៀវ នៅឯកិច្ចពិភាក្សា៕
នៅក្នុងបទសម្ភាសន៍មួយទៅ កាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីខែវិច្ឆិកាឆ្នាំមុន លោក Arakhamia បាននិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានចូលអន្តរាគមន៍ ក្នុងដំណើរការសន្តិភាព ហើយបានជំរុញឱ្យអ៊ុយក្រែន គ្រាន់តែប្រយុទ្ធ ដើម្បីប្រឆាំងទៅនឹង ប្រទេសរុស្ស៊ីប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី