បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនរង របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវ ឱ្យមានការស៊ើបអង្កេតអន្តរជាតិ លើការទម្លាក់គ្រាប់បែក នៃបំពង់បង្ហូរឧស្ម័ន Nord Stream ដោយបន្ថែមថា រុស្ស៊ីនឹងចូលរួមក្នុងការ ស៊ើបអង្កេតនេះផងដែរ ។
លោក Geng ដែលជាតំណាង អចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ៖ជាមួយនឹងស្ថានភាព ដែលឈរនៅ កន្លែងនោះ មនុស្សម្នាក់ មិន អាចជួយបានឡើយ ប៉ុន្តែការសង្ស័យអំពីរបៀបវារៈលាក់កំបាំងនៅពីក្រោយការប្រឆាំងទៅ
នឹងការស៊ើបអង្កេត អន្តរជាតិ ខណៈដែលកំពុងសោកស្ដាយចំពោះការបិទបាំងសក្តានុពល និងការបាត់បង់នូវបរិមាណ នៃភស្តុតាងគួរ ឱ្យទាក់ទាញអារម្មណ៍ ។
លោក Geng បានបន្តទៀតថា ៖យើងសូមរំលឹកឡើងវិញ នូវការអំពាវនាវរបស់យើង សម្រាប់ការចាប់ផ្តើមដំបូងនៃការស៊ើបអង្កេតអន្តរជាតិ ដែលដឹកនាំដោយអង្គការ សហប្រជាជាតិ ដើម្បីបង្ហាញការពិតសម្រាប់សហគមន៍អន្តរជាតិ ដោយបន្ថែមដែរថា បណ្តាប្រទេស
លោកខាងលិចគួរតែ មានទំនាក់ទំនងយ៉ាងសកម្ម និងសហការជាមួយរុស្ស៊ី និងរួមគ្នាស៊ើបអង្កេតឧប្បត្តិហេតុនេះឲ្យបាន។
រំលឹកឡើងវិញថា បំពង់បង្ហូរហ្គាស Nord Stream 1 និង 2 កាលពីឆ្នាំ២០២២ ដែលជាលទ្ធផលវាបានធ្វើឲ្យ ទំនាក់ទំនងអាល្លឺម៉ង់ និងរុស្សីធ្លាក់ចុះដល់បាតបង្កឲ្យមានបញ្ហាសេដ្ឋកិច្ច ដល់ប្រទេសអាល្លឺម៉ង់ធ្ងន់ធ្ងរ ហើយក្នុងពេលជាមួយគ្នានេះ តម្លៃហ្គាសរបស់អាមេរិកក៏បាន
ហក់ឡើងយ៉ាងខ្លាំងក្លាទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី