ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ណែនាំវិធានការរក្សាទឹក ប្រើប្រាស់ប្រចាំថ្ងៃ និងការទប់ស្កាត់គ្រោះអគ្គិភ័យ

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃ២៩ មេសានេះ បានណែនាំឲ្យប្រជាពលរដ្ឋ ចេះពីវិធានការរក្សាទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងកិច្ចការពារ ទប់ស្កាត់គ្រោះអគ្គិភ័យ ។

ការណែនាំរបស់រដ្ឋបាលខេត្តនេះ ដោយសារពិនិត្យឃើញ ពីស្ថានភាពអាកាស ធាតុបច្ចុប្បន្ន មានការប្រែប្រួលបង្កឲ្យមានភាពក្ដៅហួតហែងស្របនឹង តម្រូវការប្រើប្រាស់ទឹក មានកំណើនជាងមុន បានធ្វើឲ្យប្រភពទឹកមួយចំនួន មានការរីងស្ងួត និងខ្វះប្រភពទឹក សម្រាប់ផ្គត់ផ្គង់ ជូនពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។

ម៉្យាងទៀតអាកាសធាតុក្តៅហួតហែងនេះ ក៏អាចជាកក្តាងាយបង្កគ្រោះអគ្គិភ័យនៅតាមលំនៅឋាន តាមអាជីវកម្មដ្ឋាន ភ្លើងឆេះព្រៃ និងវាលស្មៅ ដែលអាច ឈានដល់ការឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋ និងដំណាំកសិកម្មផ្សេងៗផងដែរ។

ក្នុងន័យនេះដើម្បីរក្សាការពារប្រភពទឹក ដែលនៅសេសសល់តាមអូរ ប្រឡាយ ត្រពាំង បឹង ស្រះទឹក អណ្ដូងទឹកសម្រាប់ផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋ និងដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុ ដោយអគ្គិភ័យបានទាន់ពេលវេលា ជាពិសេសដើម្បីធានានូវសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រះសីហនុ ធ្វើការណែនាំ និងដាក់ចេញនូវវិធានការ មួយចំនួនដូចខាងក្រោម ៖


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top